ភាពខ្វះការទទួលខុសត្រូវពីលោក ម៉ក់ ឧសភា ធ្វើឲ្យការនាំចេញ​កសិផលកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ​ត្រូវរាំងស្ទះ

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ក ឧសភា អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម បានបង្កការរាំងស្ទះយ៉ាងធ្ងន់ ទៅលើប្រជាពលរដ្ឋ ក្រុមហ៊ុនដែលបាននាំផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ក្រៅប្រទេសនាព្រំដែនកម្ពុជា-ថៃប្រឈមនឹងការរាំងស្ទះ ខាតបង់ពេលវេលា និងទ្រព្យសម្បត្តិរបស់ពួកគាត់យ៉ាងធ្ងន់ ខណៈលោក ម៉ក ឧសភា មិនបានគិតគូរពីបញ្ហាគំរូហត្ថលេខារបស់ខ្លួនទៅកាន់ប្រទេសនានា មានលក្ខណៈមិនស៊ីសង្វាក់គ្នា រាល់ CO ឯកសារនាំទំនិញចេញក្រៅប្រទេសនោះ ។

ក្រុមហ៊ុនដឹកជញ្ជូនកសិផលពីកម្ពុជា មានដូចជាពោត សណ្តែក រួមជាមួយនឹងកសិផលជាច្រើនទៀត ត្រូវបានរាំងស្ទះយ៉ាងតិចជាងមួយសប្តាហ៍ ត្រូវបានភាគីខាងគយប្រទេសថៃ មិនអនុញ្ញាតឲ្យនាំចូល បន្ទាប់ពីការផ្ទៀងផ្ទាត់ឯកសារនៅក្នុង CO គឺក្នុងគំរូហត្ថលេខរបស់លោក ម៉ក ឧសភា មិនដូចហត្ថលេខា ដែលបានតម្កល់នៅឯប្រទេសថៃ ទើបមិនអនុញ្ញាត ។ ដោយឡែក លោក ម៉ក ឧសភា រួមទាំងមន្ត្រីរបស់ខ្លួន មិនបានគិតគូររកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្រុមហ៊ុននាំកសិផលទាំងនោះតាមភារកិច្ច តួនាទីរបស់ខ្លួន តំណាងឲ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជាតំណាងឲ្យប្រទេសកម្ពុជានោះ ។

ក្រុមហ៊ុនដឹកកសិផលបានរិះគន់ថា អាចជាអំពើពុករលួយរបស់លោក ម៉ក ឧសភា ក៏អាចថាបាន ពីព្រោះកន្លងទៅសម្រាប់ឯកសារ CO នាំកសិផលក្នុងតម្លៃត្រឹមតែ៦ដុល្លារប៉ុណ្ណោះ កាលពីអាណត្តិលោក ស៊ុន ចាន់ថុល ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ុន្តែបច្ចុប្បន CO នីមួយៗយ៉ាងតិចតម្លៃ២០ដុល្លារ ហើយឯកសារទាំងនោះត្រូវបានរាំងស្ទះធ្វើឲ្យពួកគាត់ម្នាក់ៗស្ទើរតែស្មាលាក្នុងការដឹកជញ្ជូនកសិផលពីកម្ពុជាទៅកាន់ក្រៅប្រទេស ។ ម្យ៉ាងវិញទៀត អ្វីដែលជាភាពខ្វះការទទួលខុសត្រូវរបស់លោក ម៉ក ឧសភា អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម ហាក់បីដូចជាមានចេតនាដ៏អាក្រក់ ពុំបានលើកស្ទួចពីវិស័យកសិកម្មនៃកសិផលរបស់ប្រជាពលរដ្ឋ និង មិនរកទីផ្សារឲ្យពូកគាត់ ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គួរពិនិត្យឡើងវិញជុំវិញភាពមិនប្រក្រតីទាំងនេះ ពីព្រោះរដូវប្រមូលផលកសិកម្ម ក៏ដូចជាការនាំចេញកសិផលទៅប្រទេសថៃនៅសល់ពេលវេលាដ៏ខ្លីបំផុត អាចនឹងធ្វើឲ្យក្រុមហ៊ុនត្រូវខាតបង់ ប្រជាកសិករដាំដុះក៏ត្រូវប្រឈមទៅនឹងការចាល់ទីផ្សារនេះជាដើម ។

លោក ម៉ក ឧសភា នគរវត្តមិនអាចទាក់ទងបានទេនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ដោយគ្មានលេខទូរស័ព្ទ ប៉ុន្តែលោកអគ្គនាយករូបនេះបានប្រាប់ទៅកាន់កាសែតក្នុងស្រុកថា លោកនឹងទទួលស្វាគមន៍សម្រាប់ដំណោះស្រាយជូនក្រុមហ៊ុនដឹកកសិផលទៅក្រៅប្រទេស ពិសេសលើបញ្ហាគំរូហត្ថលេខា ។ លោកបន្តទៀតថា គំរូហត្ថលេខានេះ លោកបានដាក់សារជាថ្មីទៅកាន់បណ្តាប្រទេសមួយចំនួន តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។

លោកអគ្គនាយក ម៉ក ឧសភា បានធ្វើឲ្យពលរដ្ឋនៅតាមបណ្តាព្រំដែនខាតបង់អស់យ៉ាងច្រើន បន្ទាប់ពីការនាំកសិផល រាំងស្ទះ ដោយសារភាគីគយប្រទេសថៃ មិនអនុញ្ញាតឲ្យនាំចូលកើតឡើងដោយសារឯកសារមិនអាចទទួលយកបាន តាមរយៈCO ការចុះហត្ថលេខារបស់លោក ម៉ក ឧសភា មិនដូចហត្ថលេខាគំរូ ដែលគាត់បានតម្កល់ទុកនៅឯប្រទេសថៃ ។ គួររំលឹកថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម តែងតែបានគិតគូរទៅលើការវិនិយោគលើវិស័យកសិកឧស្សាហកម្ម ពិសេសជំរុញឲ្យប្រជាពលរដ្ឋដាំដុះ និងខិតខំស្វះស្វែងរកទីផ្សារឲ្យពួកគាត់ ប៉ុន្តែទីផ្សារ កសិផលមានរួចជាស្រេចទៅហើយ ចុះហេតុអ្វីបុគ្គល លោក ម៉ក ឧសភា តែម្នាក់ តំណាងឲ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជាប្រទេសកម្ពុជា ទុកឲ្យការងាររបស់ខ្លួនរាំងស្ទះដល់ក្រុមហ៊ុន ក៏ដូចជាប្រជាកសិករនាំកសិផលទៅក្រៅប្រទេសបែបនេះ? ៕

ddd (3) ddd (2) ddd (1)

ដោយ៖ សុខ ខេមរា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print