សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ​២០២៥នេះ​ បានអញ្ជើញចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើនៅវាលព្រះស្រែភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

ការផ្សងប្រផ្នូលតាមរយៈ គោឧសភរាជ ឱ្យទៅបរិភោគសំណែនភោជន ៧ មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និង ទឹក ។ តាមការទស្សន៍ទាយរបស់ព្រាហ្មណ៍ព្រះរាជគ្រូ គោឧសភរាជបានបរិភោគ ស្រូវ ៩៥ភាគរយ ពោត៩៥ភាគរយ និង សណ្តែក៨០ភាគរយ ការណ៍នេះ បានបង្ហាញថា ស្រូវ ពោត និងសណ្ដែក របស់ប្រជាកសិករនៅឆ្នាំនេះនឹងទទួលបានទិន្នផលល្អ ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលទៅតាមការបរិភោគរបស់ គោឧសភរាជ ក៏ដូចជាការដាស់តឿនក្រើនរម្លឹកដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មឱ្យបានដឹងថារដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ ។

...

ព្រះរាជប្បវេណី ដ៏សំខាន់នេះ ជាវប្បមង្គលមួយដ៏ប្រសើររបស់ ប្រជាពលរដ្ឋកម្ពុជា ដែលព្រះមហាក្សត្រគ្រប់ព្រះអង្គ តែងតែ ស្តេចយាងជាព្រះរាជាធិបតីភាពដឹកនាំធ្វើតាំងពីបុរា ណកាលរៀងមក ដើម្បីផ្សងមើលប្រផ្នូល និងសុំសេចក្តីសុខចម្រើនជូនដល់ប្រជានុសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print