លោកប្រធានរដ្ឋចិន Xi Jinping ឆ្លើយតបសំបុត្ររបស់អ្នកទទួលខុសត្រូវនៃសភាពាណិជ្ជកម្មដាណឺម៉ាក-ចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលថ្មីៗកន្លងទៅនេះ លោកប្រធានរដ្ឋចិន Xi Jinping បាន ឆ្លើយតបសំបុត្ររបស់ អ្នកទទួលខុសត្រូវ នៃសភាពាណិជ្ជកម្ម ដាណឺម៉ាក-ចិន ដើម្បីលើកទឹកចិត្ត ដល់សភា ពាណិជ្ជកម្មនេះ និង បណ្តាសហគ្រាសជាសមាជិកឱ្យរួមចំណែកថ្មីដល់ការ ពង្រឹងចំណងមិត្តភាព រវាងចិននិងដាណឺម៉ាក ចិននិងអឺរ៉ុប និង ធ្វើ ឱ្យស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នា ។

គេហទំព័រ «CCFR China state-controlled media » លោកប្រធានរដ្ឋចិន Xi Jinping បាន លើកឡើងថា ខ្ញុំអាច ទទួលបានអារម្មណ៍ពីមនោសញ្ចេតនា ដ៏ជ្រាលជ្រៅរបស់លោក ចំពោះប្រទេសចិន និងជំនឿចិត្តរបស់សហគ្រាស ដាណឺម៉ាកនៅចិនចំពោះការអភិវឌ្ឍនាពេលអនាគតរបស់ចិនរាមរតៈខ្លឹមសារ ក្នុងលិខិតរបស់លោក ខ្ញុំសូមសម្តែងការកោតសរសើរចំពោះរឿងនេះ ។ ប្រទេសចិន ជា គោលដៅវិនិយោគដ៏ពេញនិយម មានសុវត្ថិភាពនិង អាចទទួលបានផលចំណេញសម្រាប់ពាណិជ្ជករ បរទេសមិនថា ក្នុងអតីតកាល បច្ចុប្បន្នកាលឬអនាគតកាលនោះទេ ការជឿជាក់លើប្រទេសចិន គឺជឿជាក់លើអនាគត ការវិនិយោគនៅចិន គឺវិនិយោគចំពោះអនាគត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print