អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៤ ខែឧសភា លោក Lin Jian អ្នកនាំពាក្យ ក្រសួងការបរទេសចិន បាន ថ្លែងក្នុងពេលឆ្លើយសំណួរបស់អ្នកសារព័ត៌មាន ថា ចិននិងអាមេរិក បាន ឈានដល់គំនិតឯកភាពរួម ជាវិជ្ជមាន ជាច្រើនក្នុងកិច្ចពិភាក្សា សេដ្ឋកិច្ចនិងពាណិជ្ជកមុំ្មនៅក្រុ ងហ្សឺណែវ។ ភាគីអាមេរិកបានសន្យាលុបចោលពន្ធគយ ៩១% និងផ្អាកអនុវត្ត ” ពន្ធគយបដិការ” ២៤%។ ជាការ ឆ្លើយតប ភាគីចិន ក៏លុបចោល ពន្ធគយ ៩១% និងផ្អាកអនុវត្ត ពន្ធគយសងសឹក ២៤% ផងដែរ។ ភាគីទាំង ពីរ បាន រក្សា ពន្ធគយ លក្នុងកម្រិត ១០% ដូច គ្នា។
គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បន្តថា ភាគីអាមេរិកយកសារធាតុហ្វេតានីលធ្វើជាលេសដើម្បីដាក់ពន្ធគយបន្ថែម ពីរលើកចំពោះចិនដោយគ្មានហេតុផល ភាគីចិនសុទ្ធតែបាន ចាត់វិធានការសងសឹកវិញភ្លាមៗ ដើម្បីគាំពារ សិទ្ធិនិងផលប្រយោជន៍ស្របច្បាបស់របស់ខ្លួន ។ វិធានការសងសឹកទាំងនេះនៅតែមានសុពលភាពដដែល៕
ដោយ ៖ សិលា