បណ្តាប្រទេសណាតូ នឹងបង្កើនការចំណាយការពារជាតិ ៥ ភាគរយក្នុងពេល១០ឆ្នាំ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ ២០២៥ បានផ្សាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃទី១៥ខែឧសភា ថា សមាជិកណាតូ (NATO) គ្រោងឯកភាពលើគោលដៅចំណាយ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៃវិស័យការពារជាតិ នៅក្នុងកិច្ចប្រជុំកំពូលនាខែមិថុនាខាងមុខ។

លោក Rubio បញ្ជាក់ថា «ខ្ញុំអាចនិយាយបានថា យើងនឹងដឹកនាំកិច្ចប្រជុំកំពូលមួយ ក្នុងរយៈពេល ៦សប្តាហ៍ខាងមុខ ដែលស្ទើរតែគ្រប់សមាជិកណាតូ មានការចំណាយផ្នែកការពារជាតិនៅកម្រិត ឬលើសពី២ភាគរយ និងភាគច្រើនមានលើសពី ៤ភាគរយ ហើយសមាជិកទាំងអស់នឹងព្រមព្រៀងលើគោលដៅឈានដល់៥ភាគរយក្នុងទសវត្សរ៍ក្រោយ»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកាត់បន្ថយមូលនិធិការពារជាតិសម្រាប់អង្គការណាតូ នៅចុងអាណត្តិទី១របស់លោក ហើយតែងត្អូញត្អែរជាញឹកញាប់ថាសហរដ្ឋអាមេរិកចំណាយលុយច្រើនជាងគេ៕ ដោយធីរីណា

...

រូប​ថត​: Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print