ឧបនាយករដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី​ Beth Van Duyne សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិកគណៈកម្មាធិការចំនួន២ នៃសភាសហរដ្ឋអាម៉េរិក

ចែករំលែក៖

វ៉ាស៊ីនតោន៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅក្នុងតំបន់) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយ លោកស្រី​ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក និងប្រទេសម៉ិចស៊ិចកូ និង លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Beth Van Duyne សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិកនៃគណៈកម្មាធិការចំនួនពីរគឺ គណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយ និងគណៈកម្មាធិការអាជីវកម្មធុនតូច នៃរដ្ឋសភាសហរដ្ឋអាម៉េរិក។

កិច្ចចាប់ផ្តើម​ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅលោកជំទាវអំពីវឌ្ឍនភាពនៃការអភិវឌ្ឍថ្មីៗបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ និងបានលើកឡើងអំពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលឆ្នាំនេះជាខួបលើកទី ៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិង សហរដ្ឋអាម៉េរិក។

ជាមួយនឹងទំនាក់ទំនងដែលមានអាយុកាលជិតមួយសតវត្សរ៍ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀតពីពីសហរដ្ឋអាម៉េរិកមកកាន់ប្រទេសកម្ពុជា។

...

ស្របទៅនឹងការលើកឡើងរបស់​ លោកឧបនាយករដ្ឋមន្ត្រី លោកស្រី​ ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងក្នុងការជំរុញការវិនិយោគពីសហរដ្ឋអាម៉េរិកមកកាន់កម្ពុជា ក៏ដូចជាការបង្កើនសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែផុលផុស។ ជាមួយគ្នានេះ លោកស្រី​ ក៏បានលើកឡើងអំពីការពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាម៉េរិក ពាក់ព័ន្ធលើវិស័យអាទិភាពមួយចំនួនផងដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print