អ្នកចាត់ការក្រុមMan Cityលោក Pep Guardiola បាននិយាយកាលពីថ្ងៃសុក្រថា ពានរង្វាន់ FA Cup មិនមែនជាអាទិភាពដំបូងរបស់ Manchester City ក្នុងរដូវកាលនេះទេ ប៉ុន្តែឥឡូវនេះពួកគេស្ថិតនៅក្នុងវគ្គផ្តាច់ព្រ័ត្រជាលើកទី 3 ជាប់ៗគ្នា ដែលក្លឹបនឹងធ្វើអ្វីទាំងអស់ដើម្បីឈ្នះពានរង្វាន់នៅឯកីឡដ្ឋាន Wembley
យប់នេះ។
ខ្សែប្រយុទ្ធ Erling Haaland
បានចាត់ទុករដូវកាលនេះជារដូវកាលអាក្រក់បំផុតសម្រាប់ Man City ដែលមិនអាចឈ្នះ Premier League និង Champions League ។
Man City ឈរនៅលេខរៀងទី 4 ក្នុង Premier League ហើយមិនទាន់អាចទទួលបានកៅអីវគ្គជម្រុះ Champions League សម្រាប់រដូវកាលក្រោយនៅឡើយទេ ហើយការឈ្នះពានរង្វាន់ FA Cup នៅពេលពួកគេជួប Crystal Palace នៅថ្ងៃសៅរ៍នេះ ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីសង្គ្រោះយុទ្ធនាការរបស់ពួកគេយកកៅអីChampions League។
លោក Guardiola ក៏បានសរសើរដល់លោក Oliver Glasnerគ្រូបង្វឹកក្រុម Palace ដែលបានទម្លាក់មិត្តរួមក្រុមនៅ Premier League ដូចជា Fulham និង Aston Villa ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ។
Crystal
Palace ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី 12 ក្នុងតារាងលីគកំពុងស្វែងរកពានរង្វាន់ធំដំបូងរបស់ពួកគេដែលបានធ្លាក់ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ 1990 និង 2016 ដោយចាញ់ក្រុម Manchester United ទាំងពីរលើក។