សហព័ន្ធប្រដាល់គុនខ្មែរ ៖ ចំពោះករណីរបស់ ធឿន ធារ៉ា យើងកំពុងតែសិក្សាលើកករណីហ្នឹង បើសិន បើយើងអាចឈានទៅដល់ហៅគាត់មកជួបដើម្បីអប់រំ ឫក៏អាចឈានទៅដល់ ការដាក់ពិន័យ បើសិនជាករណីហ្នឹង ធ្ងន់ធ្ងរ ចឹងយើង កំពុងពិនិត្យលើករណីហ្នឹង

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះព្រោងព្រាតលើបណ្តាញសង្គម និង គេហទំព័រជាច្រើន ពីអ្នកប្រដាល់គុនខ្មែរ លំដាប់ឈានមុខនៅកម្ពុជា ធឿន ធារ៉ា បង្ហាញពីការខ្វះឱ្យតម្លៃខ្លួនឯង ជក់បារីអេឡិចត្រូនិកហើយ បង្ហោះ គឺស័ក្តិសមជាកីឡាប្រដាល់គុនខ្មែរដ៏ល្បីនោះឡើយ។

ដូច្នេះករណី ចំពោះករណីរបស់ ធឿន ធារ៉ា សហព័ន្ធប្រដាល់គុនខ្មែរ លោក ខូវ ឆាយ លោកបាននិយាយប្រាប់ទៅកាន់សារព៍ត័មាន ថា ៖ យើងកំពុងតែសិក្សាលើកករណីហ្នឹង បើសិន បើយើងអាចឈានទៅដល់ហៅគាត់មកជួបដើម្បីអប់រំ ឫក៏អាចឈានទៅដល់ ការដាក់ពិន័យ បើសិនជាករណីហ្នឹង ធ្ងន់ធ្ងរ ចឹងយើង កំពុងពិនិត្យលើករណីហ្នឹង ។

ដោយឡែក ពេលខ្លះលោកគ្រូ អេ ភូថង ក៏គាត់ ស្ទះទ្រូងគាត់ដែរ គាត់ទប់ណាស់…! អ្វីដែលមិនគប្បីសម្រាប់ការរក្សាតម្លៃខ្លួនឯង ។ 

លោកគ្រូ អេ ភូថង និយាយថា ៖ «អត់ ដឹង ទេ អត់ ដឹង ទេ កុំ សួរ លោក គ្រូ។ ការ ហ្វឹក ហាត់ ធម្មតា ទេ មាន ឈ្មោះ វា«ក៏យ កហ្វឹក ហាត់ ធម្មតា អត់ មានឈ្មោះ វាយ គាត់ នៅ ផ្ទះ គាត់ ។ ដឹង តែ ប៉ុណ្ណោះ បើ វា (ធារ៉ា) ទៅ ធ្វើ អី ទៀត គ្រូ អត់ សូវ ដឹង ទេ តែ មិន អី ទេ ចាំ មក ហាត់ វិញ គ្រូ ដាស់ តឿន ទៀត ដើម្បី កុំ ឲ្យ បំពុល សង្គម។ លោកថា ៖ យើង ជា បុគ្គល ល្បី ត្រូវ ធ្វើ ជា គំរូ ដល់ មហា ជន ចាំ គ្រូ ជួយ ដាស់ តឿន ថែម ទៀត»។

សូមបញ្ជាក់ថា ៖ កំពុងផ្ទុះរឿង ធឿន ធារ៉ា , 

លោក គ្រូ អេ ភូថង និយាយថាបាន បញ្ជាក់ ថា ៖ «មានគេ តេសួរ គ្រូ ច្រើន ណាស់ គ្រូ មិច ដឹង គ្រូ អត់ ដឹង ដោយសារគ្រូ បង្ហាត់ ពេល ដែល គាត់ មក ហាត់ ហ្នឹង។ ពេល ក្រោយ ហ្វឹក ហាត់ គាត់ ទៅ ធ្វើ អី គ្រូ អត់ ដឹង ទេ» ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print