សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បើចង់ឱ្យកម្ពុជាខ្លាំងគ្រប់វិស័យ ទាល់តែកូនខ្មែរមានសមត្ថភាពខ្លាំងគ្រប់វិស័យ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងថា ប្រសិនបើខ្លាចគេយកទឹកដីត្រូវបង្កើនការដោះស្រាយបញ្ហាព្រំដែន ចរចាបោះបង្គោលព្រំដែន ជំរុញការអភិវឌ្ឍប្រជាពលរដ្ឋតាមព្រំដែន បង្កើតរោងចក្រតាមច្រកព្រំដែន និងកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន។ សម្តេចបញ្ជាក់ដែរថា បើចង់ឱ្យកម្ពុជាខ្លាំងគ្រប់វិស័យ ទាល់តែកូនខ្មែរមានសមត្ថភាពខ្លាំងគ្រប់វិស័យ។

សម្តេចធិបតី លើកដូច្នេះក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យហ៊ុន សែន ប្រម៉ោយ ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។
Ohសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលនយោបាយ និងវិធានការជាក់ស្ដែង ដើម្បីអភិវឌ្ឍន៍ប្រទេស ប្រែក្លាយតំបន់អតីតសមរភូមិ ទៅជាតំបន់អភិវឌ្ឍន៍ និងរួមគ្នាជាមួយប្រជាពលរដ្ឋដើម្បីការពារបូរណភាពទឹកដី។

សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកដែលស្រលាញ់ជាតិ ស្រលាញ់ទឹកដី ប្រជាពលរដ្ឋទាំង១៧លាននាក់ គឺមានស្មារតីនេះ។ ប៉ុន្ដែអ្វីដែលរាជរដ្ឋាភិបាលបានធ្វើមិនត្រឹមតែ ពាក្យស្នេហាជាតិនោះទេ តែយើងធ្វើការងារដាក់ចេញគោលនយោបាយ និងវិធានការជាក់ស្ដែង ការអភិវឌ្ឍជាតិស្ដែង ដើម្បីប្រែក្លាយទឹកដីរបស់យើងទាំងមូលទៅជាតំបន់អភិវឌ្ឍន៍ និងរួមគ្នាការពារបូរណភាពទឹក និងព្រំដែនរបស់យើង»។
សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រែក្លាយតំបន់ដែលធ្លាប់តែមានកងទ័ពច្បាំងគ្នា ទៅជាតំបន់ដែលមានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងមានប្រជាពលរដ្ឋរស់នៅប្រកបដោយជីវភាពសមរម្យ។ ជាក់ស្ដែងនៅស្រុកវាលវែងនេះ គឺជាអតីតសមរភូមិក្ដៅ តែបច្ចុប្បន្នគឺពោរពេញដោយសន្ដិភាព និងការអភិវឌ្ឍ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print