លោក គីម ជុងអ៊ុន មេដឹកនាកំពូលកូរ៉េខាងជើងណែនាំកងទ័ពជើងអាកាសធ្វើការប្រយុទ្ធប្រឆាំង ដើម្បីការពារអាកាសនិងការហ្វឹកហាត់ទប់ទល់នឹងការវាយប្រហាពីអាកាស

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើងផ្សាយដំណឹងនាថ្ងៃទី១៧ខែឧសភាបានឱ្យដឹងថា លោកគីម ជុងអ៊ុន អគ្គលេខាធិការនៃបក្សពលករកូរ៉េខាងជើងនិងជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋកូរ៉េខាងជើងបានត្រួតពនិត្យកងជើងអាកាសរបស់កងពលធំអាកាសទី១នៃកងទ័ពប្រជាជនកូរ៉េខាងជើងកាលពីថ្ងៃទី១៥ខែឧសភាដោយបានណែនាំកងជើងអាកាសធ្វើការប្រយុទ្ធប្រឆាំងដើម្បីការពារអាកាសនិងការហ្វឹកហាត់ទប់ទល់នឹងការវាយប្រហារពីអាកាស។

គេហទំព័រ «CCFR China state-controlled media » តាមការផ្សាយដំណឹងបានឱ្យដឹងថា ការហ្វឹកហាត់លើកនេះធ្វើឡើងក្នុងគោលបំណងធ្វើឱ្យកងជើងអាកាស កងមីស៊ីលការពារអាកាស កងរ៉ាដានិងកងប្រយុទ្ធឌីជីថលអាចបំពេញបេសកកម្មប្រយុទ្ធយ៉ាងស្ទាត់ ដូចជាការរុករក តាមដាន បង្កានិងទប់ទល់នឹងម៉ីស៊ីលផ្លោងរបស់សត្រូវ ព្រមទាំងការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកជាដើម។

គេហទំព័រ «CCFR China state-controlled media » លោកគីម ជុងអ៊ុនបានគូសបញ្ជាក់ថា វាយតម្លៃចំពោះសមត្ថភាពរបស់កងទ័ពការពារអាកាសក្នុងការបំពេញបេសកកម្មប្រយុទ្ធប្រឆាំងជាក់ស្តែង ព្រមទាំងការចាត់វិធានការដ៏ចាំបាច់គឺមានសារសំខាន់ណាស់។ លោកបានថ្លែងទៀតថា ការហ្វឹកហាត់លើកនេះមានផលប្រយោជន៍ចំពោះទាហានបើកយន្តហោះក្នុងការរៀនសូត្រពីការប្រយុទ្ធប្រឆំាងលើអាកាសនាពេលបច្ចុប្បន្ន។

   គេហទំព័រ «CCFR China state-controlled media » ក្រៅពីនេះ លោកគីមជុងអ៊ុននៅបានដាក់ចេញបេសកកម្ម ដូចជាបង្កើតប្រព័ន្ធអាវុធអាកាសចរណ៍ មធ្យោបាយបង្កានិងប្រយុទ្ធប្រឆាំងដើម្បីការពារអាកាស ប្រព័ន្ធចម្រុះសម្រាប់សង្រ្គាមរុករកដោយឌីជីថលនិងប្រព័ន្ធចម្រុះស្តីពីការប្រយុទ្ធជាមួយយន្តហោះគ្មានមនុស្សបើកជាដើម៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print