អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ការធ្វើដំណើរទៅអវកាស គឺចាប់ផ្តើមពីទីលានបាញ់បង្ហោះ។ កម្មវិធីលើកនេះ នាងខ្ញុំនឹងសង្ខេបពីចំណេះដឹងគួរឱ្យចាប់អារម្មណ៍អំពីទីលានបាញ់បង្ហោះយានអវកាសរបស់ប្រទេសចិន។ ក្នុងប្រទេសចិនមានទីលានបាញ់បង្ហោះយានអវកាសចំនួន៤ រួមមាន ចូឈួន/酒泉, ថៃយាន់ /太原 , ស៊ីឆាំង/ 西昌 , និង វិនឆាំង /文昌 កន្លែងទាំងនេះស្ថិតនៅខេត្តខុសគ្នា ភូមិសាស្ត្រខុសគ្នា ដូចជា វាលខ្សាច់ហ្គោប៊ី ទីខ្ពង់រាប ជ្រលងភ្នំ និងឆ្នេរសមុទ្រ។
គេហទំព័រ «CCFR China state-controlled media » ទីលានបាញ់បង្ហោះយានអវកាសនៃពិភពលោក សុទ្ធតែសាងសង់នៅតំបន់ដែលមិនសូវមានមនុស្សរស់នៅ ហេតុអ្វី? ព្រោះ សុវត្តិភាពជាចម្បង។ ទីពីរត្រូវគិតពីលក្ខណៈអាកាសធាតុ មជ្ឈដ្ឋានដែលមានសីតុណ្ហភាពមិនសូវខុសគ្នាខ្លាំង អាកាសធាតុមានភាពនឹងនរ អាចជួយពន្យារបន្ថែមរយៈពេលប្រើប្រាស់និងអំឡុងពេលធ្វើពិសោធន៍នៃយានអវកាស។ ចិនទើបកសាងទីលានបាញ់បង្ហោះយានអវកាសពាណិជ្ជកម្មដែលស្ថិតនៅតំបន់ក្បែរសមុទ្រ គឺនៅទីក្រុងវិនឆាង តំបន់ជាប់សមុទ្រមានការអភិវឌ្ឍលឿន ទាំងវិស័យកសិកម្ម ទេសចរ ឧស្សាហកម្ម និងវិស័យអវកាស ។
នៅលើពិភពលោក មានមូលដ្ឋានបង្ហោះយានអវកាសផ្ទុកមនុស្សចំនួន ៣ ដែលមួយកន្លែងគឺស្ថិតនៅទីក្រុង ចូឈួន ប្រទេសចិន ។ វាជាទីលានបាញ់បង្ហោះទីមួយរបស់ចិន ស្ថិតនៅខេត្ត កាន់ស៊ូ ភាគពាយ័ព្យចិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥០។ ទីនេះឆ្ងាយពីសមុទ្រ មេឃស្រឡះសឹងតែពេញឆ្នាំ ពោលគឺ មួយឆ្នាំមានរយៈពេល៣០០ ថ្ងៃសមស្របនឹងការបាញ់បង្ហោះ។ អវកាសយានិកចិនធ្វើដំណើរទៅក្រៅភពផែនដី សុទ្ធតែចេញដំណើរពីទីលានបង្ហោះ ចូឈួន ៕
ដោយ ៖ សិលា