គយបង្ក្រាបទីតាំងស្តុកទំនិញគេចពន្ធ៨កន្លែងនៅក្រុងសិរីសោភ័ណ ក្នុងនោះភាគច្រើនជាទំនិញរបស់លោកអធិការ ស៊ីវ សុជាតិ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ គយបើកយុទ្ធនាការទ្រុងទ្រាយធំក្នុងការស្វែងរកបង្រ្កាបទំនិញគេចពន្ធខុសច្បាប់ក្នុងវិធានការរិតបន្តឹងប្រមូលពន្ធចូលរដ្ឋដោយចុះឆែកឆេរត្រួតពិនិត្យទៅលើឃ្លាំងចំនួន៨ ស្ថិតក្នុងក្រុងសិរីសភ័ណ ខេត្តបន្ទាយមានជ័យ គយបានពិនិត្យរកឃើញទំនិញស្តុកក្នុងឃ្លាំងមួយចំនួនមានភាពមិនប្រក្រតី ទំនិញខ្លះមិនមានបង្កាន់ដៃបង់ពន្ធនោះឡើយ។

ប្រតិបត្តិការចុះបង្រ្កាបទំនិញក្នុងឃ្លាំងក្នុងក្រុងសិរីសោភ័ណបានចាប់ផ្តើមធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក្រោមការដឹកនាំដោយលោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ លោក តេង សម័យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការនោះបានបន្តរហូតដល់ល្ងាចថ្ងៃដដែលមិនទាន់ចប់សព្វគ្រប់នៅឡើយនោះទេ។ ការចុះបង្រ្កាបទំនិញនៅក្នុងឃ្លាំងនោះត្រូវគេមើលឃើញថាពន្ធចំណូលគយនៅខេត្តបន្ទាយមានជ័យមានការថយចុះបន្តិចក្នុងរយៈពេល២ទៅ៣ខែចុងក្រោយនេះ ។ ការរកស៊ីគេចពន្ធខុសច្បាប់នោះហើយធ្វើឱ្យរដ្ឋខាតបង់ប្រាក់ពន្ធចំណូលយ៉ាងសន្ធឹកសន្ធាប់។

លោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថា ការចុះឆែកឆេរត្រួតពិនិត្យឃ្លាំងចំនួន៨រកឃើញឈ្មួញជាម្ចាស់ទំនិញចំនួន៥នាក់។ មន្រ្តីគយបានពិនិត្យឃើញថា មានទំនិញស្តុកក្នុងឃ្លាំងមួយចំនួនគ្មានបង្កាន់ដៃបង់ពន្ធដោយឡែកទំនិញខ្លះទៀតបានបង់ពន្ធត្រឹមត្រូវ។

លោកប្រាប់ឱ្យដឹងទៀតថា ការឆែកឆេរត្រួតពិនិត្យមន្រ្តីគយមិនទាន់អនុវត្តចប់នីតិវិធីនៅឡើយនោះទេ ហើយក៏មិនទាន់ដឹងថា មានទំនិញចំនួនប៉ុន្មានដែលគ្មានបង្កាន់ដៃបងពន្ធដែរ រងចាំមន្រ្តីជំនាញអនុវត្តតាមនីតិវិធីឱ្យចប់សព្វគ្រប់នោះសិន។

លោកប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងទៀតថា ក្រោយពីបញ្ចប់នីតិវិធីនៃឆែកឆេរត្រួតពិនិត្យរួចហើយ ។បើរកឃើញទំនិញគ្មានបង្កាន់ដៃបង់ពន្ធ ចាត់ទុកជាទំនិញគេចពន្ធខុសច្បាប់ ហើយតម្រូវឱ្យម្ចាស់ទំនិញត្រូវចូលខ្លួនបង់ពន្ធគយអនុវត្តតាមនីតិវិធីច្បាប់។

លោកប្រាប់ឱ្យដឹងទៀតថា ទំនិញដែលរកឃើញគ្មានបង្កាន់ដៃបង់ពន្ធគឺភាគច្រើនឈ្មួញដឹកជញ្ជូនលួចលាក់តាមរថយន្តធុនតូចចេញពីក្រុងប៉ោយប៉ែត។ ទំនិញដឹកបង្កប់តាមរទះកម្មករ និងទំនិញហូរចូលតាមច្រករបៀង។ សកម្មភាពនៃការដឹកទំនិញតាមរថយន្តធុនតូច កន្លងមកបានបង្កឱ្យមានបញ្ហាកើតឡើងដោយក្រុមអ្នកបើករថយន្តដឹកទំនិញទាំងនោះ បានធ្វើសកម្មភាពប្រឆាំងតវ៉ាជាមួយគយធ្វើបាតុកម្មបិតផ្លូវជាតិ នៅពេលមន្រ្តីគយអនុវត្តច្បាប់ចាប់ទំនិញដឹកតាមរថយន្តធុនតូចទាំងនោះ។

លោកប្រាប់ឱ្យដឹងបន្តទៀតថា ប្រតិបត្តិការនៃការបង្រ្កាបទំនិញក្នុងឃ្លាំងខាងលើគឺចង់ឱ្យក្រុមឈ្មួញរកស៊ីនាំទំនិញខុសច្បាប់មកងាករកការធ្វើជំនួញស្របច្បាប់ត្រឹមត្រូវវិញ ដើម្បីបង្កើនចំណូលពន្ធចូលរដ្ឋប្រសើរឡើង។

លោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបញ្ជាក់ឱ្យដឹងទៀតថា នៅខេត្តបន្ទាយមានជ័យការប្រមូលពន្ធចូលរដ្ឋគិតជាធ្យមក្នុង១ថ្ងៃ៥០ម៉ឺនដូល្លារ ។ ចំណូលពន្ធដែលប្រមូលបានច្រើនគឺទៅលើការនាំចូលរថយន្ត ប៉ុន្តែសម្រាប់ការប្រមូលពន្ធចូលរដ្ឋនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះមានការធ្លាក់ចុះបន្តិច ដោយសារតែរដូវនេះជារដូវភ្លៀង ហើយការនាំចូលរថយន្តក៏មានការថយចុះនោះផងដែរ៕

IMG_0277 IMG_0278 IMG_0279 IMG_0280 serey2IMG_0281 IMG_0282 IMG_0284

ដោយ៖ សំ វិច្ឆិកា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print