មេកន្ទុយលេខនិងកូនកញ្ច្រែងកើតជម្លោះរឿងលុយកាក់ នាំគ្នាមកសាលាសង្កាត់

ចែករំលែក៖

ភ្នំពេញ៖ មេបើកល្បែងសុីសងកត់កន្ទុយលេខនិងកូនកញ្ច្រែងជាអ្នកកត់ឆ្នោតបាននាំគ្នាមកសង្កាត់ចោមចៅសុំឲ្យអាជ្ញារធរជួយដោះស្រាយ បន្ទាប់ពីកើតជម្លោះរឿងលុយកាក់ជំពាក់ កើតទុកមិនសុខចិត្ត តែពុំមានដំណោះស្រាយ មេល្បែងជេរមួយប្រ៉ាវគេចខ្លួនទៅបាត់ ។

ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីវ័យជាង៤០ឆ្នាំ ម្នាក់មិនហ៊ានប្រាប់ឈ្មោះបានឲ្យដឹងថា គាត់ជាកូនកញ្ច្រែង សុីឈ្នួលកត់កន្ទុយលេខ នៅផ្ទះជួលភូមិព្រៃព្រីងខាងជើង ឲ្យមេកញ្ច្រែង មេឆ្នោតធំ ម្នាក់ឈ្មោះ យ៉េត មានទីលំនៅភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ប្រភពបន្តទៀតថា កត់យូរៗទៅ អ្នកទៅចាក់ចេះតែជំពាក់ រហូតដល់១លានរៀល ហើយគាត់ក៏ជំពាក់លុយ មេឆ្នោតឈ្មោះ យាយយ៉េត បន្តទៀតដែរ អស់រយៈពេលជាច្រើនខែមកហើយសងបណ្តោះ នៅជំពាក់៥៦មុឺនរៀលទៀត តែពុំមានលទ្ធភាពសងឲ្យទាន់ពេលវេលាត្រូវបានមេឆ្នោត យ៉េត ឡូឡាឡាំប៉ា ហៅអូសមកនិយាយគ្នានៅសាលាសង្កាត់ចោមចៅ ។ ដោយហេតុមេឆ្នោតកើតទុក្ខមិនសុខចិត្ត ត្បិតកូនកញ្ច្រែងមិនទាន់សងលុយអស់ ពេលនាំគ្នាមកពឹងពាក់ឲ្យចៅសង្កាត់ដោះស្រាយ ផ្ទុយទៅវិញ បើចង់ចាញ់ចង់ឈ្នះមានតែឃាត់ខ្លួន ទាំងមេទាំងកូន អាជ្ញាធរមិនដោះស្រាយបែរជាមេឆ្នោត យ៉េត ជេរមួយប្រ៉ាវទៅលើ កូនកញ្ច្រែង ផ្អើលអ្នកសារព័ត៌មានបម្រុងថតផ្តិតរូបភាព រឿងអង្គហេតុ ស្រាប់តែយាយយ៉េត គេចខ្លួនទៅបាត់ ។

ក្រោយពីមិនមានដំណោះស្រាយភាគីម្ខាងតាំងខ្លួនជាដើមបណ្តឹងគេចខ្លួនទៅបាត់សល់តែភាគីម្ខាង ចាកចេញទៅតាមក្រោយដែរ៕

image3 image4

ដោយ៖ សុខាសែនជ័យ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print