ក្មេងទំនើងចំនួន ០២នាក់ ត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀល​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ មានក្មេងទំនើងចំនួន ០២នាក់ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២និង ៣០នាទី​ បានជិះម៉ូតូ ចំនួន ០១ គ្រឿង ឌុបគ្នាធ្វើសកម្មភាពធាក់ផ្ដួលម៉ូតូចំនួន ០១ គ្រឿងទៀត ដែលជនរងគ្រោះកំពុងជិះឌុបមិត្តភក្តិនៅចំណុច បណ្តោយផ្លូវមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យ រងរបួសស្នាម ដោយមូលហេតុថាក្មេងទំនើងទាំង ០២ នាក់ខាងលើ ខឹងនឹងជនរងគ្រោះ ដែលបានបើកម៉ូតូលឿន ស៊ីផ្ទេរ និងរាំជែងម៉ូតូក្មេងទំនើងនោះ រួចក្មេងទំនើងនោះក៏បានជិះម៉ូតូគេចចេញពីកន្លែងកើតហេតុ ស្របពេលនោះ ក៏មានកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋានបានប្រទះឃើញ ក៏បានជិះម៉ូតូដេញតាម និងឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០២ នាក់ ឈ្មោះ វុន សំណាង ភេទប្រុស កើតឆ្នាំ២០០៣ និងឈ្មោះ គង់ សុគ៌ ភេទប្រុស កើតឆ្នាំ២០០៦។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០២ នាក់ខាងលើ ពីបទ ហិង្សាដោយចេតនាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវ មហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print