ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋជាច្រេីនដងហេីយត្រូវបាន ប្រជាពលរដ្ឋស្គាល់ភិនភាគតាមកាមេរ៉ាសុវត្ថិភាពត្រូវចាប់បានវាយមួយដៃមួយជើងរួចប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោង ១១នឹង៣០នាទីយប់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៥នៅតាមបណ្តោយផ្លូវ១៨២ ជិតស្តប់សំណង់១២ដែលស្ថិតនៅ សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោករាជធានីភ្នំពេញ ។
ប្រភពពត៌មានពីបុរសម្នាក់នៅកន្លែងកើតហេតុ បានឲ្យថា នៅមុនពេលកេីតហេតុដោយគេស្គាល់ច្បាស់ដោយតាមកាមេរ៉ាសុវត្ថិភាព ជនសង្ស័យម្នាក់ខាងលេី តែងតែគាស់ផ្ទះប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុជាច្រើនដងមកហើយ បន្ទាប់ពី បងប្អូនប្រជាពលរដ្ឋឃេីញជនសង្ស័យដេីរនៅដងផ្លូវ ក៏នាំគ្នាឃាត់វាយជាច្រេីនដៃនិងជើង បណ្តាលឲ្យទ្រមខ្លួន ។ ចំណែកជនសង្ស័យខាងលើធ្វើដេីរ ឡេឡឺៗដូចមនុស្សឆ្កួត ដេីរទៅណេះទៅណោះ ហេីយប្រជាពលរដ្ឋ ដឹងច្បាស់នឹងភិនភាគខាងលេី ក៏ទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដេីម្បីជួយអន្តរាគមន៍និងឃាត់ជនសង្ស័យបានភ្លាមៗ ដេីម្បីយកទៅសួរនាំនៅប៉ុស្តិ៍នគរបាល នឹងដេីម្បីចាត់ការតាមនីតិវិធីបន្ត ៕ជ្រោយពេជ្រ