ជនសង្ស័យម្នាក់ជាមុខសញ្ញាលួចគាស់ផ្ទះត្រូវប្រជាពលរដ្ឋ​​ចាប់បានវាយមួយដៃមួយជើងរួចប្រគល់ឲ្យ​សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រេីន​ដង​ហេីយ​ត្រូវ​បាន​ ប្រជាពលរដ្ឋ​ស្គាល់ភិន​ភាគ​តាម​កាមេរ៉ា​សុវត្ថិភាព​ត្រូវ​ចាប់បានវាយមួយដៃមួយជើងរួចប្រគល់ឲ្យ​សមត្ថកិច្ច​ ។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោង​ ១១នឹង​៣០នាទី​យប់​ថ្ងៃ​ទី​១៨ខែ​ឧសភា​ឆ្នាំ​២០២៥​នៅតាម​បណ្តោយ​ផ្លូវ​១៨២​ ជិត​ស្តប់​សំណង់​១២​ដែល​ស្ថិត​នៅ​ សង្កាត់​ទឹកល្អក់​ទី​៣​ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​ ។

...

ប្រភព​ពត៌មាន​ពី​បុរស​ម្នាក់​នៅ​កន្លែង​កើត​ហេតុ​ បានឲ្យ​ថា​ នៅមុន​ពេល​កេីត​ហេតុ​ដោយ​គេ​ស្គាល់​ច្បាស់​ដោយ​តាម​កាមេរ៉ា​សុវត្ថិភាព​ ​ជន​សង្ស័យ​ម្នាក់​ខាង​លេី​ តែ​ងតែ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើត​ហេតុជា​ច្រើន​ដង​មក​ហើយ​​ បន្ទាប់​ពី​ បងប្អូន​ប្រជាពលរដ្ឋ​ឃេីញ​ជន​សង្ស័យ​ដេីរ​នៅ​ដង​ផ្លូវ​ ក៏​នាំ​គ្នា​​ឃាត់​វាយ​ជា​ច្រេីន​ដៃ​និង​ជើង​ បណ្តាល​ឲ្យ​ទ្រម​ខ្លួន​ ។ ចំណែក​ជន​សង្ស័យ​ខាងលើ​ធ្វើ​ដេីរ​ ឡេ​ឡឺៗដូច​មនុស្ស​ឆ្កួត​ ដេីរ​ទៅ​ណេះ​ទៅ​ណោះ​ ហេីយ​ប្រជាពលរដ្ឋ​ ដឹង​ច្បាស់​នឹង​ភិន​ភាគខាងលេី​ ក៏​ទាក់​ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដេីម្បី​ជួយ​អន្តរាគមន៍​និង​ឃាត់​ជន​សង្ស័យ​បាន​ភ្លាមៗ​ ដេីម្បី​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ នឹង​ដេីម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​ ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print