ពិធីចូលកាន់តំណែងបស់សម្តេចប៉ាប Leo XIV នៅបុរីវ៉ាទីកង់

ចែករំលែក៖

នៅវេលាម៉ោង 3:00 រសៀល នាថ្ងៃទី ១៨ ឧសភា ពិធីចូលកាន់តំណែងជាផ្លូវការរបស់សម្តេចប៉ាប Leo XIV ត្រូវបានប្រារព្ធឡើងនៅទីលាន St. Peter’s Square (បុរីវ៉ាទីកង់) ដោយមានការចូលរួមពីតំណាងមកពីជាង ១៥០ ប្រទេស និងសាធារណជនយ៉ាងច្រើនកុះករ។

យោងតាមបុរីវ៉ាទីកង់ ប្រមុខរដ្ឋជាង២០រូបបានចូលរួមពិធីនេះ រួមមានប្រធានាធិបតីអុីតាលី Sergio Mattarella នាយករដ្ឋមន្ត្រីអុីតាលី Giorgia Meloni ប្រធានាធិបតីប៉េរូ Dina Boluarte ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky…។
បណ្តាញព័ត៌មានអន្តរជាតិបាននិយាយថា បន្ទាប់ពីពិធីនៅផ្នូររបស់ Saint Peter ដែលជាសាវ័ករបស់ព្រះយេស៊ូវ ពិធីដង្ហែរបស់សម្តេចប៉ាប Leo XIV បានធ្វើដំណើរទៅកាន់ទីលាន Saint Peter’s Square (បុរីវ៉ាទីកង់)។
នៅទីនេះ ពិធីដែលសម្បូរទៅដោយនិមិត្តសញ្ញាបានធ្វើឡើង រួមទាំងខាដែលបង្ហាញសម្តេចប៉ាបទី 267 ជាមួយនឹងសញ្ញានៃការិយាល័យ រួមទាំងប៉ាលលីម (អាវស្បែកចៀមដែលជានិមិត្តរូបនៃការទទួលខុសត្រូវសម្រាប់សាសនាចក្រ) និងចិញ្ចៀនអ្នកនេសាទ (តំណាងឱ្យសិទ្ធិអំណាចរបស់សម្តេចប៉ាបជាអ្នកស្នងតំណែងរបស់សាំងពេត្រុស អ្នកនេសាទ)។
អភិបូជាមានការអធិស្ឋានជាភាសាមួយចំនួនរួមមាន ឡាតាំង អុីតាលី ក្រិក ព័រទុយហ្គាល់ បារាំង អារ៉ាប់ ប៉ូឡូញ និងចិន។
ភ្លាមៗបន្ទាប់ពីពិធីឡើងកាន់តំណែងនោះ សម្តេចប៉ាប ឡេអូ ទី១៤ បានថ្លែងទេសនាដល់អ្នកដែលចូលរួមក្នុងពិធីនោះ។ សម្តេចប៉ាប Leo XIV ត្រូវបានជ្រើសរើសជាប្រមុខនៃព្រះវិហារកាតូលិកនៅឯសន្និបាតនៃខាទីណានៅថ្ងៃទី 8 ខែឧសភាបន្ទាប់ពីការសោយទិវង្គតរបស់សម្តេចប៉ាប Francis ។ គាត់គឺជាសម្តេចប៉ាបអាមេរិកដំបូងគេក្នុងប្រវត្តិសាស្ត្រ៕ ដោយធីរីណា

...

រូបថត​: sky news

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print