អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀល ថ្ងៃទី១៩ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយនីស្តចិន បាន ចុះ ត្រួតពិនិត្យ និង ស្វែងយល់ ការងារ នៅ ក្រុមហ៊ុន Bearing ក្រុង Luoyang នៅក្រុង Luoyang ខេត្ត Henan ដើម្បី ស្វែងយល់ពី សភាពការណ៍ដូចជា ការពន្លឿន ការ អភិវឌ្ឍ ឧស្សាហកម្មកម្មន្តសាល ក្នុងតំបន់ជាដើម ។
គេហទំព័រ «CCFR China state-controlled media » ក្រុមហ៊ុន Bearing ក្រុង Luoyang បានបង្កើតឡើង នៅឆ្នាំ១៩៥៤ ។ ឆ្លងកាត់ ការកសាង និង អភិវឌ្ឍន៍អស់ រយៈពេលជាង ៧០ឆ្នាំ ផលិតផលនៃ ក្រុមហ៊ុន Bearing ក្រុង Luoyang ត្រូវ បាន ប្រើប្រាស់ យ៉ាងទូលំទូលាយ ក្នុងវិស័យ ផលិត ថាមពល អគ្គិសនី ដោយ កម្លាំងខ្យល់ សាងសង់ ផ្លូវដែក រថយន្ត និងម៉ូតូ ចម្រាញ់រ៉ែមាស ផលិត គ្រឿងយន្ត ប្រើនៅ កំពង់ផែ និង នាវា ជា ដើម៕
ដោយ ៖ សិលា