សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ «ការអប់រំ សំខាន់បំផុតគឺគ្រូ»

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ «ការអប់រំ សំខាន់បំផុតគឺគ្រូ»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ ការគាំទ្រពីសហគមន៍ អាណាព្យាបាល សិស្ស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កម្មវិធីសិក្សា ឧបករណ៍ សម្ភារទាំងអស់ មិន អាច អភិវឌ្ឍ ឬ ប្រើ ប្រាស់ដោយ ប្រសិទ្ធភាពឡើយ ប្រសិន បើគ្រូគ្មានសមត្ថភាព។

ប្រមុខរដ្ឋាភិបាល លើកឡើងបែបនេះ នា សម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត ព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៥ ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថ្លែងអំណរគុណ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញអនុសាសន៍ដ៏ខ្ពង់ខ្ពស់នៅក្នុងសម័យប្រជុំដំបូងគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា អនុសាសន៍របស់សម្ដេចធិបតីដោយដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះ ៤ គឺ៖ ១. ការពង្រឹងអភិបាលកិច្ចសាលារៀន ។
២. ការពិនិត្យ កែសម្រួល និងរៀបចំឡើងវិញនូវកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោង សិក្សាដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក្នុងការពង្រឹង និងពង្រីកចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ។
៣. ការបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្ស តាមរយៈការអនុវត្តកម្មវិធី អាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ។
៤. ការជំរុញ និងលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការចូល រួមការងារអប់រំសិស្សក្រោមពាក្យស្លោក ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print