លោក​ វ៉ាង វិនពីន៖​ ផ្លូវដឹកជញ្ជូនត្រង់ Wuxi-ព្រះសីហនុ ជួយសន្សំសំចៃពេលវេលា និងការចំណាយយ៉ាងច្រើន

ចែករំលែក៖

ភ្នំពេញ៖​ លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី២១ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ថា៖​ ផ្លូវដឹកជញ្ជូនត្រង់ថ្មីមួយដែលភ្ជាប់កំពង់ផែ Wuxi របស់ចិន ជាមួយកំពង់ផែក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយរំពឹងថានឹងកាត់បន្ថយពេលវេលា និងការចំណាយប្រតិបត្តិការយ៉ាងច្រើន។

លោកឯកអគ្គរដ្ឋទូតរូបនេះ បានសរសេរយ៉ាងដូច្នេះថា៖ ការតភ្ជាប់ផ្ទាល់នេះត្រូវបានរំពឹងថានឹងកាត់បន្ថយ រយៈពេលដឹកជញ្ជូនពី ៧ ទៅ ១០ ថ្ងៃ និងកាត់បន្ថយ ការចំណាយប្រហែល ២០% ទៅ ៣០% នៃថ្លៃប្រតិបត្តិការកំពង់ផែសរុប។

...

ការដាក់ឱ្យដំណើរការផ្លូវដឹកជញ្ជូនថ្មីនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយបង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់អាជីវកម្មឡ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print