អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២០ខែឧសភាំ ដោយប្រកាសលុបចោលការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចលើប្រទេសស៊ីរី។
គេហទំព័រ «CCFR China state-controlled media » សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ស្របនឹងពេលលុបចោលការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចលើប្រទេសស៊ីរី សហភាពអឺរ៉ុបនឹងបន្តរក្សាការដាក់ទណ្ឌកម្មដែលសំដៅចំពោះរដ្ឋអំណាចរបស់លោកអាសាត។
គេហទំព័រ «CCFR China state-controlled media » ទាក់ទិននឹងករណីដែលសហភាពអឺរ៉ុបលុបចោលការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចលើស៊ីរី អ្នកទទួលខុសត្រូវនៃស្ថាប័នកិច្ចការបរទេសរបស់ស៊ីរីបានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃដដែលថា សេចក្តីសម្រេចចិត្តរបស់សហភាពអឺរ៉ុបនឹង “ពង្រឹងសន្តិសុខ ស្ថិរភាពនិងវិបុលភាពរបស់ប្រទេសស៊ីរី”៕
ដោយ ៖ សិលា