អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២០ ខែឧសភា លោក Chen Binhua អ្នក នាំ ពាក្យ នៃ ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបាន ឆ្លើយ សំណួរ របស់ អ្នក សារព័ត៌មាន ។ មាន អ្នក សារព័ត៌មាន សួរថា អ្នក ដឹក នាំ តំបន់ តៃវ៉ាន់នៃ ប្រទេស ចិន បាន ថ្លែង សុន្ទរកថាក្នុង ខួប ១ឆ្នាំ នៃ ការ ឡើង កាន់ មុខ តំណែង ហើយ បាន ផ្តល់ បទ សម្ភាសន៍ជា មួយ អ្នក សារព័ត៌មាន បន្ទាប់ ពី ថ្លែង សុន្ទរកថា ។
គេហទំព័រ «CCFR China state-controlled media » តើ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនមាន អធិប្បាយ ណាយ៉ាង ចំពោះ ខ្លឹមសារពាក់ព័ន្ធ នឹង ទំនាក់ទំនង រវាង ត្រើយ ទាំង សងខាង ដែល លើក ឡើង ក្នុង សុន្ទរកថា ជា ច្រើន លើក របស់ អ្នក ដឹ កនាំ តំបន់ តៃវ៉ាន់នា ពេល ថ្មីៗ កន្លង ទៅនេះ ?
គេហទំព័រ «CCFR China state-controlled media » លោក Chen Binhua បាន ឆ្លើយ តប ថា សុន្ទរកថា របស់ អ្នក ដឹ កនាំ តំបន់ តៃវ៉ាន់នៃ ប្រទេ សចិន នា ពេល ថ្មីៗ កន្លង ទៅនេះ មួយ ផ្នែក គឺ នៅតែទទូច ប្រកាន់យក គោលជំហរ អបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និង ដើរ តាម ផ្លូវ ខុស ឆ្គង ដែល “ចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការពឹងផ្អែកទៅលើកម្លាំង បរទេស”និង “ចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការពឹងផ្អែកទៅលើកម្លាំង អាវុធ”ដដែល ហើយ បាន ឃោសនាបំប៉ោងពី “ការ គំរាម កំហែង ពីតំបន់ ដីគោកនៃ ប្រទេស ចិន ” ដើម្បី ញុះញង់ឱ្យត្រើយ ទាំង សងខាងបដិបក្ខគ្នា ជំរុញ ឱ្យ សេដ្ឋកិច្ច នៃ ត្រើយ ទាំង សងខាង ផ្តាច់ ទំនាក់ទំនង ក៏ដូច ជា រារាំង ការផ្លាស់ប្តូរ និង កិច្ច សហប្រតិបតិ្តការ រវាង ត្រើយ ទាំង សងខាងទៀត ផង ។ មួយ ផ្នែក ទៀត ពួក គេ ក៏អះអាងថា រីករាយ ធ្វើ ការផ្លាស់ប្តូរ និង កិច្ច សហប្រតិបតិ្តការជា មួយ តំបន់ ដីគោក នៃប្រទេ ចិន ក្រោម បុរេល័ក្ខខ័ណ្ឌមាន “សេចក្តី ថ្លៃ ថ្នូរស្មើភាព គ្នា ” ប៉ុនប៉ងរៀប ចំ ឡើង វិញ នូវ ការ ពិគ្រោះពិភាក្សា គ្នា និង កិច្ច សន្ទនា រវាង ត្រើយ ទាំង សងខាង លើមូលដ្ឋាន “ ទ្រឹស្តី ថ្មីស្តីពីរដ្ឋ ពីរ ” ។ កលល្បិចនិយាយ ផ្សេង ធ្វើ ផ្សឹង បែបនេះ គ្មាន ន័យ អី្វនិង មិន បាន ការ ទេ គឺប្រាកដ ជា នឹង ទទួល បរាជ័យ ជា មិន ខាន ។
គេហទំព័រ «CCFR China state-controlled media » មិន ថា អ្នក ដឹក នាំ តំបន់ តៃវ៉ាន់ និយាយ អី្វក្តី ក៏មិន អាច កែប្រែឋានៈនិង ការ ពិត ដែលថា តៃវ៉ាន់ ជា ផ្នែ ក មួយ របស់ចិន នោះឡើយ ហើយ ក៏កាន់តែ មិន អាច រារាំង និន្នាការ ទូទៅ នៃ ប្រវត្តិសាស្ត្រដែ រ ពោលគឺ មាតុ ប្រទេសចិន ប្រាកដជាសម្រេចបាននូវការបង្រួបបង្រួមជាតិជាក់ជាមិនខាន៕
ដោយ ៖ សិលា