ជិះម៉ូតូបុករថយន្តស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ ផ្តើមចេញពីការបើកបរខ្វះការប្រុងប្រយ័ត្នប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គបុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនទៅបុកជាមួយរថយន្តចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ម៉ូតូឡើងខ្ទេចផ្នែកខាងមុខ ចំណែករថយន្តបានផ្ទុះពោងសុវត្ថិភាព ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២១-២២ ភូមិស្លាប់តាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AG-6120 មានឈ្មោះសុខ អាហ្វុង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែករថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AL- 6989 ក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ ។

លោក ហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយដែលចុះទៅពិនិត្យនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ករណីនេះគឺផ្តើមចេញពីជនរងគ្រោះជិះម៉ូតូបើកបរក្នុងល្បឿនលឿនទិសដៅពីភ្នំពេញទៅអ្នកលឿង ពេលទៅដល់កន្លែងកើតហេតុ ប្រហែលជាបើកប្រជែងរថយន្តមួយគ្រឿងទៀតនៅពីមុខក្នុងទិសដៅស្របគ្នាតែគ្មានសាក្សីឃើញហេតុការណ៍នោះទេ ព្រោះនៅចំណុចគ្រោះថ្នាក់ជាកន្លែងស្ងាត់។ គ្រានោះរថយន្តកាមរីបើកមកដល់ក្នុងទិសដៅផ្ទុយគ្នាក៏ត្រូវអ្នកបើកម៉ូតូទៅបុកពីមុខរថយន្តចំហៀងខាងស្តាំ បណ្តាាលឲ្យស្លាប់នៅកន្លែងកើតហេតុ ចំណែករថយន្តបានរេចង្កូតទៅបុកពំនូកខ្សាច់ហើយផ្ទុះពោងសុវត្ថិភាព។ ក្រោយកើតហេតុអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។

លោកនាយផ្នែកបានបន្តថា បើយកច្បាប់ចរាចរណ៍មកអនុវត្ត ភាគីខាងអ្នកបើកបរម៉ូតូគឺជាអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសារបើកបរប្រជែងមិនប្រយ័ត្ន ពោលគឺជនរងគ្រោះជិះម៉ូតូចូលទៅខាងចំណែកផ្លូវរបស់រថយន្តទើបបង្កជាគ្រោះថ្នាក់ចរាចរ ។ ទោះជាយ៉ាងណាក៏ដោយករណីគ្រោះថ្នាក់ចរាចរណ៍នេះភាគីខាងរថយន្តក៏រួមចំណែកក្នុងការដោះស្រាយជាមួយភាគីខាងជនរងគ្រោះផងដែរ តែការដោះស្រាយនោះធ្វើឡើងដោយមនោសញ្ចេតនា។

បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

sondos (1) sondos (3) sondos (6) sondos (7) sondos (5)

ដោយ៖ សណ្តោស

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print