ខៀវ សានសាណា ត្រៀមក្រេបទឹកឃ្មុំជាច្រើនប្រទេសក្រោយរៀបការ

ចែករំលែក៖

ភ្នំពេញ៖ ពិធីការិនីល្បីល្បាញ នាង ខៀវ សានសាណា ដែលទើបនឹងអះអាងថា មិនបានបែកបាក់ស្វាមីនោះជាមន្ត្រីអង្គសហប្រជាជាតិជាច្រើនឆ្នាំ និងទទួលបានចំណងដៃកូនប្រុសស្រីពីរនាក់។ នាងនឹងរៀបការប្តីថ្មីនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ នេះ ហើយគ្រោងនឹងដឹកដៃស្វាមីថ្មីទៅក្រេបទឹកឃ្មុំជាច្រើនប្រទេសក្រោយរៀបការរួច។

កន្លងទៅមានការលើកឡើងក្នុងចង្កោមអ្នកសិល្បៈថា ទំនាក់ទំនងរវាងពិធិការិនីកូនពីរ ខៀវ សានសាណា និង លោក Seraj Sutton ប្រធានផ្នែកជាន់ខ្ពស់របស់ក្រុមហ៊ុន Herbalife ត្រូវបានអ្នកស្និទ្ធនឹងនាងនិយាយពេញៗមាត់ថា ពួកគេគឺជាគូស្នេហ៍នឹងគ្នាជាយូរមកហើយ ពោលគឺបន្ទាប់ពីនាងបែកបាក់ស្វាមី ជនជាតិកាណាដា លោក ដូឡាល់ដ៍ បូវសឺរ (Donald Bowser) ដែលបម្រើការងារនៅអង្គការសហប្រជាតិ និងក្រោយពេលនាងចូលបម្រើការងារនៅក្រុមហ៊ុនលក់ផលិតផលជាបណ្តាញនេះផងដែរ។

នៅពេលនេះដំណឹងច្បាស់អំពីថ្ងៃការរបស់នាងត្រូវបានដឹងជាក់លាក់ហើយក្រោយពីនាងចេញថតត្រៀមមង្គលការ (Pre Wedding) ឲ្យស្ថាប័នទស្សនាវដ្តីមួយរួចរាល់ដែរ។ អ្នកស្និទ្ធនឹងពិធីការិនី ខៀវ សានសាណា បានបញ្ជាក់ថា មង្គលការរបស់ពិធីការិនីរូបនេះនឹងត្រូវធ្វើឡើងនៅថ្ងៃ០៨ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះនៅសណ្ឋាគារ Le Royal ដែលអនាគតស្វាមីទី២ របស់នាងត្រូវបានគេស្គាល់ឈ្មោះ ថា Seraj Sutton ធ្វើការនៅក្រុមហ៊ុន Herbalife Cambodia។

ប្រភពបន្តថា អ្នកស្និទ្ធនឹងនាងជាច្រើននឹងត្រូវបានតារាស្រីកូនពីររូបនេះអញ្ជើញឲ្យចូលរួមជាភ្ញៀវកិត្តិយស ដែលភាគច្រើនជាអ្នកសិល្បៈ។ មានការលើកឡើងដែរថា ពិធីមង្គលការរបស់នាងនឹងប្លែកជាងពិធីមង្គលការតារាដទៃដែលនាងបានជ្រើសរើសទីតាំងប្រារព្វដែលមានតម្លៃថ្លៃ ប៉ុន្តែមិនមានភ្ញៀវរាប់ពាន់នាក់ចូលរួមដូចមង្គលការតារាមួយចំនួនទេ។ ក្រោយរៀបការនាងនឹងដឹកដៃស្វាមីទី២ចេញទៅក្រេបទឹកឃ្មុំនៅបណ្តាប្រទេសជាច្រើនដូចជាទីក្រុងហុងកុង ប្រទេសអូស្ត្រាលី និងប្រទេសមួយចំនួនទៀតក្នុងតំបន់អ៊ឺរ៉ុប។

ខៀវ សានសាណា នៅមិនទាន់អាចស្វែងរកការបញ្ជាក់លម្អិតបាននៅឡើយទេ ដោយសារនាងលើកឡើងថា កំពុងជាប់រវល់។ ទោះជាយ៉ាងណា ប្រភពពីអ្នកសិល្បៈម្នាក់និងជាសមាជិកភ្នាក់ងារលក់ផលិតផលជាបណ្តាញក្នុងក្រុមហ៊ុន Herbalife នេះដែរ បានលើកឡើងថា អ្នកទាំងពីរសុទ្ធតែធ្លាប់បែកបាក់ស្នេហ៍ និងធ្វើការងារជាមួយគ្នា ហើយបានភ្ជាប់ទំនាក់ទំនងនឹងគ្នាកាន់តែជិតស្និទ្ធបន្ទាប់ពីដឹកដៃគ្នាទៅទទួលការបណ្ដុះបណ្ដាលជំនាញរកលុយតាមប្រព័ន្ធនៅក្រៅប្រទេស ហើយអ្នកទាំងពីរក៏បាននឹងកំពុងទាក់ទាញតារាសិល្បៈនិងមនុស្សជំនាន់ក្រោយឲ្យចូលប្រឡូកក្នុងការងារនេះបានជាច្រើននាក់ផងដែរ។

ក្រៅពីការរួមការងារ អ្នកទាំងពីរត្រូវគេឃើញឧស្សាហ៍បណ្ដើរគ្នាចូលរួមកម្មវិធីជប់លៀងរបស់សិល្បករផងដែរដូចជាថ្ងៃខួបកំណើតកូនស្រីលោក យ៉ែម សំអូន ផងដែរ។ ប្រភពបញ្ជាក់ដែរថា កន្លងមកអ្នកទាំងពីរធ្លាប់បានចូលរួមក្នុងកម្មវិធីចុះចែកអំណោយដល់ក្មេងៗ និងសហគមន៍ក្រីក្រ ក្នុងខេត្តមួយចំនួននៅកម្ពុជាផងដែរ។

លោក Seraj Sutton ត្រូវបានគេស្គាល់ថា មានវ័យមិនក្រោម៦០ឆ្នាំ ប៉ុន្តែបុរសពោះម៉ាយរូបនេះនៅក្មេង ស្រស់សង្ហានិងដោយសារតែលោកបានប្រើប្រាស់ផលិតផល Herbalife ថែរក្សាសុខភាពជាប្រចាំ និងជាមនុស្សដែលមានប្រាក់ចំណូលខ្ពស់ ។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីពិធីការិនី ខៀវ សានសាណា បាននៅឡើយទេ ខណៈដែលកន្លងទៅនាងធ្លាប់បានធ្វើការច្រានចោលដំណឹងលែងលះស្វាមី ថែមទាំងបញ្ជាក់ថា ត្រៀមឡើងយន្តហោះទៅជួបស្វាមីផងដែរ ប៉ុន្តែគេមិនដែលបានឃើញពិធីការិនីរូបនេះចេញទៅម្តងណាឡើយ។

ពិធីនេះនឹងមិនសាមញ្ញឡើយសម្រាប់អ្នកទាំងពីរខណៈដែល ខៀវ សានសាណា មិនធ្លាប់រៀបការបែបទំនៀមទម្លាប់ខ្មែរបានម្តងនៅឡើយនោះ។  ទោះបីជាបុរសដែល ខៀវ សានសាណា ជាបុរសពោះម៉ាយកូនស្រីវ័យក្រមុំម្នាក់ទៅហើយក្តី អ្វីដែលធ្វើឲ្យ ខៀវ សានសាណា ជ្រើសយកជំនួសឲ្យការបាក់បែកស្វាមីនោះ គឺដោយសារបុរសជាជនជាតិអូស្ត្រាលីរូបនេះ ឆ្លាត ពូកែ និងបានដឹកនាំឲ្យនាងចេះធ្វើជំនួញតាមប្រព័ន្ធ ហើយទទួលចំណូលបានខ្ពស់ ហើយគូស្នេហ៍នាងអាចចំណូលរាប់ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ ហើយអ្វីដែលធ្វើឲ្យភាគីខាងប្រុសពេញចិត្តពេញថ្លើមនឹងនាងគឺនាងមានរូបសម្រស់ស្រស់សោភា មានចំណេះដឹង និងអាចទាក់ទាញការចាប់អារម្មណ៍ច្រើនពីមហាជនមកលើមុខជំនួញរបស់ពួកគេផងដែរ។

គួរបញ្ជាក់ដែរថា ខៀវ សានសាណា បានរៀបការស្ងាត់ៗក្នុងវិហារគ្រឹះនៅកាណាដាកាលឆ្នាំ២០០៩ ហើយពេលនេះ អ្នកនាងមានកូន២នាក់ គឺកូនប្រុសច្បង សេមមី បូវសឺរ (Sammy Bowser ) អាយុជាង៥ឆ្នាំ និងកូនទី២ ស្រីពៅ ដូនណា បូវសឺរ (Donna Bowser) អាយុជាង៤ឆ្នាំ និងកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់នាងនៅកម្ពុជា៕

1 (1) 1 (2) 1 (3) 1 (4) 1 (5) 1 (6) 1 (7) 1 (8)

ដោយ៖ វឌ្ឍនា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print