កម្ពុជាបានហក់ចូលទីផ្សារទុរេនរបស់ប្រទេសចិន ដែលបានក្លាយជាគូប្រជែងអាស៊ីអាគ្នេយ៍ចុងក្រោយបង្អស់ដើម្បីប្រជែងនឹងមហាអំណាចក្នុងតំបន់ដូចជាប្រទេសថៃ វៀតណាម និងម៉ាឡេស៊ីសម្រាប់ចាប់យកចំណែកទីផ្សារពាណិជ្ជកម្មទុរេន។
អគ្គនាយកដ្ឋានគយរបស់ប្រទេសចិន បានចាប់ផ្តើមអនុញ្ញាតឱ្យមានការនាំចេញទុរេនស្រស់ពីកម្ពុជា ដែលស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារកាលពីចុងខែមេសា បន្ទាប់ពីបានចុះហត្ថលេខាលើពិធីសារអនាម័យជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា។
នាយកដ្ឋានកសិកម្មរបស់ក្រសួងជាបន្តបន្ទាប់បានជំរុញឱ្យអ្នកដាំទុរេន សហគមន៍កសិកម្ម និងកន្លែងកែច្នៃ និងវេចខ្ចប់ ចុះឈ្មោះសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។
កម្ពុជា
គ្រោងនឹងបញ្ជូនបញ្ជីនៃចម្ការទុរេនស្រស់ និងរោងចក្រកែច្នៃ និងវេចខ្ចប់ទៅឱ្យភាគីចិនក្នុងខែឧសភា ឆ្នាំ 2025 ដើម្បីពិនិត្យ និងវាយតម្លៃ មុនពេលការនាំចេញជាផ្លូវការចាប់ផ្តើម។
បើយោងតាមកាសែត South China Morning Post
ដោយមានការបើកភ្លើងខៀវជាមួយនឹងពាណិជ្ជកម្មទុរេនកម្ពុជា
នឹងត្រូវស្វែងរកមធ្យោបាយដើម្បីទាក់ទាញអ្នកបរិភោគនៅក្នុងទីផ្សារទុរនដ៏ធំបំផុតរបស់ពិភពលោក
។
ប្រទេសចិនបាននាំចូលទុរេនក្នុងទំហំទឹកប្រាក់ ៦,៩៩ ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយប្រទេសថៃ៥៧% និងវៀតណាមមានចំនួន ៤១,៥% ។ នៅសល់បានមកពីប្រទេសហ្វីលីពីន និងម៉ាឡេស៊ី ដែលជាអ្នកចូលថ្មីៗ ដែលផ្លែឈើត្រូវបានចាត់ទុកថាជាផលិតផលល្អនៅលើទីផ្សារ។