ក្រោយផុតឱសានវាទ អតីតសណ្ឋាគារអង្គរមានជ័យត្រូវបានគណៈកម្មការចម្រុះចុះប្លុមបេនៅថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញៈ  នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥
រដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំក្រុមការងារគណៈកម្មការចម្រុះរដ្ឋបាលខណ្ឌ ចូលរួមសហការជាមួយក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះហ៊ុមព័ទ្ធទីតាំងអគារចាស់ទ្រុឌទ្រោមខ្លាំងអតីតសណ្ឋាគារអង្គរមានជ័យ ស្ថិតនៅកែងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកខៀវ ប៊ូរិន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលជាប្រធានក្រុមការងារក្រសួងទទួលដោះស្រាយការសម្របសម្រួលការងារ បានប្រាប់ឱ្យដឹងថា ការងារនេះក្រុមជំនាញបានចំណាយពេលជិត១ឆ្នាំមកហើយ ក្នុងការដោះស្រាយគោលនយោបាយសម្របសម្រួលជូនពលរដ្ឋ៦៥គ្រួសារដែលរស់នៅក្នុងអគារសហកម្មសិទ្ធិនេះ

ដោយកត្តាព្រួយបារម្ភខ្ពស់ពីគុណភាពសំណង់មានសភាពចាស់ទ្រុឌទ្រោម ដែលអាចប្រឈមនឹងការបាក់រលំជាយថាហេតុបានគ្រប់ពេលនោះ ទើបក្រសួងរៀបចំដែនដី ដែលជាក្រសួងជំនាញលើការគ្រប់គ្រងសំណង់ ត្រូវចាំបាច់គិតគូរ និងដោះស្រាយកិច្ចការងារនេះឱ្យបានលឿននិងរហ័សបំផុត

សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំ សរុប ៥៩០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧បន្ទប់ អគារនេះមានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនឹងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះមានអាយុ៧៥ឆ្នាំហើយ

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print