ករណីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ៖ កាត់ទោសជនជាប់ចោទដោយមានលោក ថោង សារ៉ាត់ ជាមេខ្លោង

ចែករំលែក៖

ភ្នំពេញ៖ សំណុំរឿងបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ បន្តសវនាការកាត់ទោសក្រុមជនជាប់ចោទដោយមានលោកថោង សារ៉ាត់ អតីតមានងារជាឧកញ៉ានិងជាថៅកែបុរី៩៩៩ ជាមេខ្លោង និង អង្គរក្ស៤នាក់ជាជនដៃដល់និងអ្នកសមគំនិត ។

លោក ថោង សារ៉ាត់ ពុំមានវត្តមាននោះទេ រីឯក្រុមអង្គរក្សត្រូវបានបញ្ជូនមកតុលាការ ។

សវនាការនេះដឹកនាំដោយលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ។

ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កក្រើករាជធានីភ្នំពេញ នេះកើតឡើងកាលវេលាម៉ោង ៧ និង ១៨នាទី យប់ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ៕

se (1) se (2)

ដោយ៖ ចេស្ដា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print