គាស់ផ្ទះយកម៉ូតូ២គ្រឿងបាន៤ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួន៣នាក់ពីបទលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ ៖ ជនសជនសង្ស័យ៣នាក់ត្រូវកម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៨៦ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ (គាស់ផ្ទះយកម៉ូតូ២គ្រឿង) នៅចំណុចផ្ទះលេខ៣៦ ផ្លូវលេខ២២១ ក្រុមទាី៣៧ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ។

ជនសង្ស័យទី១-ឈ្មោះ កូវ សុផាត ហៅបារាំង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៨ វិទ្យាល័យចតុមុខ ស្នាក់នៅផ្ទះលេខ២៣ ផ្លូវ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ហង្ស វិបុលរិទ្ធី ហៅពីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងទី៣-ឈ្មោះ កេន មករា ហៅយក្ស ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំ ពេញ ។

ចំណែកឯជនរងគ្រោះឈ្មោះ គឹម ទ្រីគា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ស្នាក់នៅផ្ទះលេខ៣៦ ផ្លូវលេខ២២១ ក្រុមទី៣៧ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ វត្ថុតាងដែលបានចាប់យកមានម៉ូតូចំនួន២គ្រឿងម៉ាក Honda zoomex ពណ៌ ត្រួយចេក ស៊េរី២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CS- 2798 មានលេខតួ និងលេខម៉ាសីុន 16776 និង១គ្រឿងទៀតម៉ាក Suzuki Let’s ពណ៌លឿងខ្ចី ស៊េរី២០១៣ មានលេខតួ 402007 លេខម៉ាសីុន 401999 ( ជាម៉ូតូរបស់ជនគ្រោះ ) ។

តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោកបានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ជនរងគ្រោះ និងក្រុមគ្រួសារ បាននាំគ្នាទៅផ្ទះម្តាយនៅពោធិ៍ចិនតុង ដោយមានកូនតូចពីរនាក់នៅដេកជាន់ខាងលើដោយដាក់ម៉ូតូនៅក្នុងរបងផ្ទះដោយបានចាក់សោររបង រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៥ជិតភ្លឺ ជនរងគ្រោះបានត្រឡប់មកវិញ ឃើញទ្វាររបងបើកចំហរ ហើយបាត់ម៉ូតូពីរគ្រឿង ក៌បានប្តឹងសមត្ថកិច្ចឲ្យជួយស្រាវជ្រាវ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០យប់ សមត្ថកិច្ចប្រើប្រាស់វិធានការណ៌ជំនាញស្រាវជ្រាវឃាត់បានជនសង្ស័យទាំង៣នាក់ខាងលើខណៈកំពុងជិះម៉ូតូជនរងគ្រោះក៏ឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

IMG_1323 IMG_1324

ដោយ៖ ស ដារ៉ា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print