ដេប៉ូលក់ខ្សាច់មួយកន្លែងនៅឃុំដីឥដ្ឋរងនូវការិះគន់ពីប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្តាល៖ ដេប៉ូស្តុកខ្សាច់ និងលក់ខ្សាច់ មួយកន្លែងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកៀនស្វាយ ត្រូវប្រជាពលរដ្ឋ និងអ្នកដំណើររិះគន់ដោយសារនៅច្រកចូលដេប៉ូជាប់ចញ្ចើមផ្លូវជាតិលេខ១ ពោរពេញទៅដោយដីខ្សាច់កំពប់នៅលើចិញ្ចើមផ្លូវជាតិដែលអ្នកធ្វើដំណើរដោយម៉ូតូបង្ខំចិត្តត្រូវតែបើកគេចឡើងមកលើគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចប្រឈមបញ្ហាគ្រោះថ្នាក់គ្រប់ពេលវេលា ។

ទីតាំងដេប៉ូខ្សាច់ដែលត្រូវប្រជាពលរដ្ឋនិងអ្នកធ្វើដំណើររិះគន់នេះមានយីហោ «ចាន់ណា» បានបើកធ្វើអាជីវកម្ម៤-៥ខែមកហើយ ។ ចាប់តាំងពីការបើកធ្វើអាជីវកម្មលក់ខ្សាច់រហូតមកដល់សព្វថ្ងៃនេះថៅកែដេប៉ូមិនដែលបោសសម្អាតដីខ្សាច់នៅច្រកចេញ-ចូលដេប៉ូនោះឡើយ ពេលខ្លះបង្កការគ្រោះថ្នាក់ដល់អ្នកដំណើរដែលបើកម៉ូតូឆ្លងកាត់មុខដេប៉ូលក់ខ្សាច់នេះថែមទៀតផង ។ ពេលរថយន្តដឹកខ្សាច់ចេញពីដេប៉ូម្តងៗ ហូរទឹកស្រក់មកលើផ្លូវជាតិដោយសារដឹកខ្សាច់សើម រថយន្តខ្លះគ្របតង់កៅស៊ូពីលើរថយន្តខ្លះ ទៀតមិនគ្រប់នោះឡើយថែមទាំងផ្ទុកដីខ្សាច់ខ្ពស់ហួសទ្រុងទៀតផង ។

កន្លងមកគណៈបញ្ជាការឯកភាពស្រុកបានចុះចាប់រថយន្តដឹកដីដឹកខ្សាច់ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានដឹកខ្ពស់ហួសទ្រុង ដឹកមិនគ្រប ហាមមិនឲ្យដឹកខ្សាច់សើម ដើម្បីឲ្យម្ចាស់រថយន្តនិងម្ចាស់ដេប៉ូធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនិងអ្នកដំណើរ ។

វិធានការកន្លងមកបានធ្វើឲ្យរថយន្តដឹកដី ដឹកខ្សាច់ និងម្ចាស់ដេប៉ូអនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពស្រុក តែឥឡូវនេះសកម្មភាពធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងបរិស្ថានបានកើតឡើងសារជាថ្មី នៅមុខដេប៉ូលក់ខ្សាច់យីហោ «ចាន់ណា» ធ្វើឲ្យប្រជាពលរដ្ឋនិងអ្នដំណើររិះគន់រៀងរាល់ថ្ងៃ ។

ពាក់ព័ន្ធករណីថៅកែដេប៉ូខ្សាច់យីហោ «ចាន់ណា» ធ្វើឲ្យប្រជាពលរដ្ឋរិះគន់នេះលោក ស៊ុត តូ មេឃុំដីឥដ្ឋបានប្រាប់ដូច្នេះថា ទីតាំងដេប៉ូស្តុកខ្សាច់ និងលក់ខ្សាច់នេះមានច្បាប់ដេប៉ូត្រឹមត្រូវ ចំពោះការដឹកជញ្ជូនដីខ្សាច់ដែលកំពប់មកលើផ្លូវជាតិជាពិសេសនៅមុខដេប៉ូនោះលោកមិនទាន់បានទទួលព័ត៌មាននោះទេ បើមានដីខ្សាច់ធ្លាក់នៅលើផ្លូវជាតិមែននោះគឺធ្វើឲ្យប៉ះពាល់ដល់សណ្តាប់សាធារណៈហើយ និងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ដូច្នេះអាជ្ញាធរឃុំ និងចុះទៅពិនិត្យទីតាំងដេប៉ូខ្សាច់យីហោ «ចាន់ណា» ដើម្បីឲ្យម្ចាស់ដេប៉ូធ្វើកិច្ចសន្យា ៕

1 2 3 4 5

ដោយ៖ សណ្តោស

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print