រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងបើកបុកផ្លាកប៉ាណូអស់មួយផ្ទាំងក្រឡាប់ផ្ងាជើងម្ខាង

ចែករំលែក៖

ភ្នំពេញៈ កាលវេលាម៉ោង ០៣និង៥៦នាទីទាបភ្លឺឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងក្រឡាប់ផ្ងាជើងម្ខាង លើសួនពុះចែកទ្រូងផ្លូវខណៈបើកបុកផ្លាកប៉ាណូអស់មួយផ្ទាំងនៅតាមបណ្ដោយផ្លូវ ហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាធានីភ្នំពេញ.។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា រថយន្តបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ពណ៌ទឹកខៀវ ពាក់ស្លាកលេខ 2BU-4391 ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែងោកមួយភាំងរេចង្កូតទៅបុកបើកបុកផ្លាកប៉ាណូអស់មួយផ្ទាំងក្រឡាប់ផ្ងាជើងម្ខាងបណ្តាលឲ្យខូចខាត ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងនាំម្ចាស់រថយន្ត ព្រមទាំងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print