ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចសម្ភារក្នុងរថយន្ត (អាវុធខ្លីមួយដើម និងសម្ភារមួយចំនួន)

ចែករំលែក៖

ភ្នំពេញៈ  ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីលួចសម្ភារក្នុងរថយន្ត ប្រព្រឹត្តនៅចំណុចចំណតរថយន្តក្នុងផ្សារទំនើបអុីអនមានជ័យ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។

ជនសង្ស័យ០២នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះមាន៖
១-ឈ្មោះ LIANG JING DIAN ភេទប្រុស ជនជាតិចិន (មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារ)។
២-ឈ្មោះ LIANG SHAO MIN ភេទប្រុស ជនជាតិចិន (មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារ)។

វត្ថុតាងចាប់យក៖ អាវុធខ្លីមួយដើម ម៉ាក BERETTA ពណ៌ខ្មៅ និងគ្រាប់ចំនួន ១៣ គ្រាប់ (ជារបស់ជនរងគ្រោះ), ឧបករណ៍សម្រាប់ផ្តាច់សេវា ឬប្រព័ន្ធបញ្ជា ចំនួន១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។

បច្ចុប្បន្នជនសង្ស័យ កម្លាំងការិយាល័យកំពុងសាកសួរ និងចាត់ការតាមនីតិវិធី៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print