ខេត្តព្រះសីហនុ ៖ នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា និងខេត្តជាំងស៊ូ មាន២៩៣០លានដុល្លាអាម៉េរិក ដោយកើន៩,៧ភាគរយ ពោលគឺស្មើ២០ភាគរយនៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន។ យោងតាមរបាយការណ៍ដែលលោកឡើងដោយលោក Xu Kunlin អភិបាលខេត្តជាំងស៊ូ នា«ពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០» នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ” ។
នៅឆ្នាំ២០២៤ ការនាំចូលពីខេត្តជាំងស៊ូមកកាន់កម្ពុជាមានទំហំទឹកប្រាក់ ២៧៤០លានដុល្លាអាមេរិក (កើន១០,១ភាគរយ) និងនាំពីកម្ពុជាទៅជាំងស៊ូ មាន១៩០លានដុល្លារអាមេរិក (កើន៤,៨ភាគរយ)។ ជាមួយគ្នានេះ ខេត្ត Jiangsu មានគម្រោងវិនិយោគនៅកម្ពុជាចំនួន២១១គម្រោង ដែលស្មើ១៧១០លានដុល្លារអាម៉េរិក។
អភិបាលខេត្តជាំងស៊ូ នៃប្រទេសចិន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវ ឌ្ឍន៍កម្ពុជា(CDC) អាជ្ញាធរខេត្តព្រះសីហនុ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយជ្រោមជ្រែងឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លេចជារូបរាងឡើង ដោយក្នុងរយៈពេល ១៧ ឆ្នាំកន្លងមកនេះ មានក្រុមហ៊ុនមកពីប្រទេសនានារួមទាំងក្រុមហ៊ុនមកពីសហរដ្ឋអាម៉េរិកផងសរុបចំនួនជាង ២០០ ក្រុមហ៊ុនបានមកបណ្ដាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសនេះ ៕
ដោយ ៖ សិលា