ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៥ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ប្រាក់ឈ្នួលនៅ កម្ពុជា មាន ការកើនឡើងជិត ៦ពាន់លានដុល្លារ ក្នុង មួយឆ្នាំៗ ខណៈរោងចក្រសហគ្រាសបានកើនឡើងពី៤៤ ៧៩៨ ដល់៤៥ ៣៨៦ សហគ្រាស នៅ ត្រឹម ខែ មេសា ឆ្នាំ២០២៥នេះ។
នេះគឺជាការគូសបញ្ជាក់ដែល លោក រដ្ឋមន្ត្រី បានថ្លែងក្នុង ពិធី អបអរ សាទរ ការ ទទួល បាន ក្រុម ហ៊ុន វិនិយោគ ចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងតំបន់ សេដ្ឋកិ ច្ច ពិសេស ក្រុង ព្រះសីហនុក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក បានគូសបញ្ជាក់ថា៖ “គិតពីដំណាច់ឆ្នាំ២០២៤ ដល់ត្រឹមខែមេសា ឆ្នាំ២០២៥ នេះ សហគ្រាស គ្រឹះស្ថាន បានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦សហគ្រាស ហើយ កម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២លាននាក់ ដល់ប្រមាណ១,៨៧លាននាក់ ដែល អាច ផ្តល់ ប្រាក់ឈ្នួលជូនបងប្អូន កម្មករនិយោជិតមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៦ពាន់ លាន ដុល្លារ អាម៉េរិក ។ ក្នុងនោះ គ្រាន់តែវិស័យកាត់ដេរមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧ សហ គ្រាស មានកម្មករនិយោជិតប្រមាណ ៩៧ម៉ឺននាក់ ទទួល បាន ប្រាក់ ឈ្នួល មធ្យម សរុប ប្រចាំ ឆ្នាំ ប្រមាណ ៣,១ពាន់លាន ដុល្លារអាម៉េរិក។
ដោយឡែក លោកអភិបាលខេត្តជាំងស៊ូរបស់ចិន បានឱ្យដឹងថា ៖ ឆ្នាំ២០២៤ ទំហំសេដ្ឋកិច្ចកម្ពុជា-ខេត្តជាំងស៊ូ មានទំហំជាង២៩០០លានដុល្លារ ។
អភិបាលខេត្តជាំងស៊ូរបស់ចិន ថ្លែងថា តាមរយៈចំណងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២៤ ខេត្តជាំងស៊ូរបស់ប្រទេសចិន ជាមួយកម្ពុជា មានទំហំនាំចេញនាំចូលជាង ២៩០០លានដុល្លារសហរដ្ឋអាមេរិក ស្មើរនឹង២០% នៃទំហំពាណិជ្ជកម្មកម្ពុជា-ចិន។ ក្នុងនោះខេត្តជាំងស៊ូ នាំចូលមកកម្ពុជាទំហំ ២៧៤០លានដុល្លារ ចំណែកកម្ពុជានាំទៅខេត្តជាំងស៊ូវិញ មានទំហំ១៩០លានដុល្លារ។
អភិបាលខេត្តជាំងស៊ូ គូសបញ្ជាក់បែបនេះ នៅក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២២ ខែឧសភា នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖«រវាងអត់បានមកជួបបងប្អូន និងមកជួបបងប្អូនក្នុងភ្លៀង ខ្ញុំសុខចិត្តជិះឡាន២ម៉ោងកន្លះមកជួបប្អូនក្នុងភ្លៀង»
ដោយសារតែកត្តាអាកាសធាតុភ្លៀងធ្លាក់ មិនអំណោយផលដល់ការហោះហើរតាមរយៈឧត្ថម្ភាគចក្រ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចធ្វើដំណើរតាមរយៈរថយន្តចំណាយពេលធ្វើដំណើរប្រមាណ២ម៉ោងកន្លះ ដើម្បីជួបជាមួយកម្មករ និយោជិត និងអបអបអរសាទរតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នាព្រឹកនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ដូច្នេះ «រវាងអត់បានមកជួបបងប្អូន និងមកជួបបងប្អូនក្នុងភ្លៀង ខ្ញុំសុខចិត្តជិះឡាន២ម៉ោងកន្លះមកជួបប្អូននៅក្នុងភ្លៀង»។
សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា៖« មិនថាអាកាសធាតុយ៉ាងណា មិនថាជិះឡាន២ម៉ោងកន្លះ ទៅវិញ២ម៉ោងកន្លះ, (ចំណាយពេលធ្វើដំណើរទៅវិញទៅមក)៥ម៉ោង ក៏ត្រូវតែមក ដើម្បីបានជួបអបអរសាទរជាមួយគ្នា» ៕
ដោយ ៖ សិលា