ខេត្តព្រះសីហនុ ៖ គ្រប់កម្មវិធីអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានា ការញ្ជើញចុះជួបប្រជាពលរដ្ឋ កម្មករ កម្មការនី កាត់ខ្សែព្រះវិហារ ។ល។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្សល់នូវក្តីគោរព ស្រឡាញ់ ពីជនរួមជាតិ ក្នុងនិងក្រៅប្រទេស ប្រកបដោយប្រជាប្រិយភាពបំផុត រហូតដល់ជនរួមជាតិ សូមថើបដោយការស្រឡាញ់ចេះពីបេះដូងពិតៗ ។ ដូច្នេះហើយទើបគេលើកឡើងថា ៖
ថ្ពាល់របស់នាយករដ្ឋមន្រ្តីជាទ្រព្យសាធារណ: សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនារីៗ ដែលបង្ហាញការស្រឡាញ់ដ៏ជ្រាលជ្រៅចេញពីបេះដូងយ៉ាងពិតប្រាកដ។
នេះជាការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងពិធីអបអរ សាទរ ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាល ជាមួយ កម្មករ និយោជិតជាង៣ម៉ឺននាក់ នៅតំបន់សេដ្ឋពិសេសក្រុងព្រះសីហនុ។
កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍យ៉ាងខ្លីដោយញញឹមថា ៖
ថ្ងៃនេះបានស្នាមក្រែមជាប់ថ្ពាល់ទាំងព្រឹក😀 សូមអរគុណចំពោះលោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខេត្តតាកែវ ចំពោះការស្រលាញ់រាប់អាន ៕
ដោយ ៖ សិលា