សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាជ្រើសយកសហការជាមួយបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកដើម្បីសេដ្ឋកិច្ចកម្ពុជារីកចម្រើន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ក្រោយឆ្លងកាត់សង្រ្គាម យើងត្រូវរួមគ្នាដើម្បីការរីកចម្រើន ហើយត្រូវសប្បាយរីករាយដែលយើងអាចឈានមកដល់ពេលនេះ និងរីករាយក្នុងការកសាងសមិទ្ធផលបន្ថែមទៀត។

នៅក្នុងពិធី «អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី គូសបញ្ជាក់ថា យើងចាប់យកគ្រប់ដៃគូទាំងអស់ រួមទាំងលើកទឹកចិត្ដ ការវិនិយោគក្នុងប្រទេស ចេញគោលនយោបាយថ្មីៗជូនប្រជាពលរដ្ឋ ជូនកម្មករ កម្មការិនី។

សម្ដេចធិបតី បានបន្ថែមថា ការធ្វើបែបនេះជាការថ្លែងអំណរគុណចំពោះការផ្ដល់ ការជឿទុកចិត្ដរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករ កម្មការិនី ផ្ដល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា បានដឹកនាំជាច្រើនអាណត្ដិមកនេះ ហើយជាពិសេសកាលពីឆ្នាំ២០២៣ កន្លងមកនេះ បានបោះឆ្នោតភ្លូកទឹកភ្លូកដី ជូនគណបក្សប្រជាជនដើម្បីបន្ដបម្រើប្រជាជន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងរយៈពេលជាង ពីរទសវត្សរ៍មកនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានបង្កើតនូវសុខដុមនីយកម្ម និងសេដ្ឋកិច្ចជាតិ ដល់កម្ពុជា ខណៈថ្ងៃនេះបានទាក់ទាញក្រុមហ៊ុនវិនិយោគជាង ២០០ បន្ថែមទៀត មកវិនិយោគ ដើម្បីបង្កើនចរន្តសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាខេត្តព្រះសីហនុបន្ថែមទៀត។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា មិត្តចិនតែងតែជួយកម្ពុជា គ្រប់កាលៈ និងគ្រប់វិស័យ ហើយមិត្តចិនតែងតែជួយកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ខណៈជំហររបស់កម្ពុជាចំពោះមិត្តចិន គឺគាំទ្រនូវគោលនយោបាយចិនតែមួយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print