នៅក្នុងលំហូរនៃការអភិវឌ្ឍរបស់ប្រទេសវៀតណាម ប្រជាជនខ្មែរនៅភាគខាងត្បូង ជានិច្ចជាកាលតែងតែជាផ្នែកសំខាន់នៅក្នុងសហគមន៍ឯកភាពជាតិសាស្ត្រដ៏ធំ។ ដោយជ្រួតជ្រាប់ប្រកាន់ខ្ជាប់នូវគោលនយោបាយ “ក្រុមជនជាតិមានសមភាព ឯកភាព គោរព និងជួយគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាព” របស់បក្ស និងរដ្ឋវៀតណាម ។ តំបន់ជនជាតិភាគតិចខ្មែរភាគខាងត្បូងបានទទួលការយកចិត្តទុកដាក់លើការវិនិយោគ និងការអភិវឌ្ឍន៍យ៉ាងទូលំទូលាយ បង្កើតរូបរាងថ្មី យ៉ាងស្រស់ស្អាត រួមចំណែកកសាងមាតុភូមិកាន់តែរីកចម្រើន។
ពីតំបន់ដ៏លំបាក ឆ្ពោះទៅដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
ខេត្តត្រាវិញ ជាខេត្តដែលមានប្រជាជនខ្មែរច្រើនជាងគេក្នុងប្រទេសជិត ៣២% នៃចំនួនប្រជាជន ធ្លាប់ជា “ដែនដីលំបាក” ដែលមានហេដ្ឋារចនាសម្ព័ន្ធក្រីក្រ និងជីវភាពលំបាករបស់ប្រជាជន។ ខេត្តនេះបានឆ្លងកាត់ការផ្លាស់ប្តូររដ្ឋបាលជាច្រើន ប៉ុន្តែចំណុចរបត់សំខាន់បានចាប់ផ្តើមនៅពេលដែលខេត្តត្រូវបានបង្កើតឡើងវិញក្នុងឆ្នាំ 1992។ ត្រាវិញបានក្លាយទៅជាចំណុចភ្លឺក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៃតំបន់ជនជាតិខ្មែរនៅភាគខាងត្បូង។
លោក Kim Ngoc Thai អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Tra Vinh បានមានប្រសាសន៍ថា ក្នុងអាណត្តិឆ្នាំ ២០២០ – ២០២៥ ខេត្តបានចេញនូវដំណោះស្រាយ និងកម្មវិធីសកម្មភាពជាក់លាក់ជាច្រើន ដើម្បីអភិវឌ្ឍន៍តំបន់ជនជាតិ ខ្មែរ ដោយផ្តោតលើការលើកកំពស់ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ជនបទថ្មី និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ នៅចុងឆ្នាំ២០២៤ ត្រាវិញបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នាល់ជនបទបានជាង២០០ ហេដ្ឋារចនាសម្ព័ន្ធនិងផ្លូវថ្នាល់ជនបទ បាននាំ ១០០% ភូមិឃុំចេញពីបញ្ជីឃុំដែលលំបាកខ្លាំង ជួយឧបត្ថម្ភគ្រួសារខ្មែរជាង ១.១០០ គ្រួសារ អោយមានផ្ទះសម្បែង ដីផលិតកម្ម និងបណ្តុះបណ្តាលវិជ្ជាជីវៈជិត ១.៧០០ គ្រួសារ។
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh លោក Le Van Han បានអះអាងថា ប្រជាជនខ្មែរគឺជាកម្លាំងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការកសាងជនបទថ្មី រួមចំណែកបង្កើតឯកភាពជាតិសាមគ្គីភាពប្រជាជន ។ ក្នុងដំណើរការកសាងជនបទថ្មី ប្រជាពលរដ្ឋខ្មែរបានរួមវិភាគទានរាប់ពាន់លានដុង រាប់ម៉ឺនថ្ងៃធ្វើការ និងបរិច្ចាកដីរាប់សែនម៉ែត្រការ៉េ ដើម្បីសាងសង់ផ្លូវថ្នល់ សាលារៀន និងផ្ទះវប្បធម៌សហគមន៍។
លោក ថាច់ មិញ ឡៃ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phu My បានបន្ថែមថា ដោយសារកម្មវិធីវិនិយោគស៊ីសង្វាក់គ្នានោះ ឃុំបានបញ្ចប់ប្រព័ន្ធផ្លូវថ្នាល់ និងបង្កើតគំរូសេដ្ឋកិច្ច ដូចជាការដាំដុះស្រូវពិសេស ការចិញ្ចឹមគោយកសាច់ និងគោយកទឹកដោះ។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នៃឃុំឈានដល់ជាង ៦៣ លានដុង/ឆ្នាំ អត្រាគ្រួសារក្រីក្រមានត្រឹមតែ ០,១៥% ប៉ុណ្ណោះ។
ខេត្ត សុកត្រាំង – វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ លើកកំពស់អត្តសញ្ញាណវប្បធម៌
ខេត្ត សុកត្រំា ជាខេត្តដែលមានប្រជាជនខ្មែររស់នៅច្រើនជាងគេ ក្នុងនោះជនជាតិខ្មែរមានសមាមាត្រយ៉ាងច្រើន។ ក្នុងកំឡុងឆ្នាំ ២០២០ – ២០២៥ ខេត្ត សុកត្រាំ បានប្រមូលផ្តុំធនធានជិត ៣២៧ ពាន់លានដុង ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមជាង ៤០០ នៅតំបន់ជនជាតិ ខ្មែររស់នៅ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកំពស់ជីវភាព និងស្មារតី។
លេខាបក្សខេត្ត Lam Van Man បានសន្យាបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ថែរក្សា និងលើកកំពស់តម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ប្រជាជនខ្មែរ ទន្ទឹមនឹងការលើកកំពស់គុណភាពអប់រំ និងកសាងសហគមន៍សាមគ្គីជាតិសាសន៍។ ខេត្តឆ្ពោះទៅសម្រេចគោលបំណងបញ្ចប់គោលដៅលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងឌ្រុតទ្រោម ដោយមានផ្ទះប្រជាពលរដ្ឋខ្មែរជាង ៥០% ត្រូវបានកែលម្អមុនពាក់កណ្តាលឆ្នាំ២០២៥។
ខេត្ត បាក់លីវ បង្កើនសម្រស់នៃតំបន់ជនជាតិខ្មែរ
ខេត្ត បាក់លីវ មានជនជាតិជាងជាច្រើនរស់នៅជាមួយគ្នា ក្នុងនោះជនជាតិខ្មែរមាន 7.6% នៃប្រជាជន។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Pham Van Thieu បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្តមានការផ្លាស់ប្ដូរជាវិជ្ជមានជាច្រើន ហើយគោលនយោបាយជនជាតិ បានបង្ហាញយ៉ាងច្បាស់នូវប្រសិទ្ធភាព។ រូបរាងថ្មីនៃតំបន់ជនជាតិភាគតិចខ្មែរ ជាពិសេសនៅក្នុងភូមិដាច់ស្រយាល កំពុងមានភាពប្រសើរឡើងជាមួយនឹងជីវភាពរស់នៅ សម្ភារៈ និងស្មារតីកាន់តែប្រសើរឡើង។
ក្នុងដំណាក់កាល ឆ្នាំ 2021 – 2024 ខេត្តបាក់លីវ បានបែងចែកថវិកាជិត 160 ពាន់លានដុងដល់កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការលើកកម្ពស់ការយល់ដឹងអំពីការផលិតទំនិញ។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នៃគ្រួសារខ្មែរដែលដាំស្រូវ បានកើនឡើង 20% បើធៀបនឹងឆ្នាំ 2021។ អត្រាភាពក្រីក្របានថយចុះពី 2,329 គ្រួសារក្នុងឆ្នាំ 2021 មកត្រឹម 808 គ្រួសារត្រឹមដំណាច់ឆ្នាំ 2024 ដែលបច្ចុប្បន្នមានត្រឹមតែ 258 គ្រួសារ (1.39%)។
កម្មវិធីកសាងជនបទថ្មីនៅ ខេត្ត បាក់លីវ ក៏សម្រេចបានលទ្ធផលជាច្រើន ដោយមានទុនវិនិយោគជាង ៧៤៧ពាន់លានដុង។ ឃុំ 13/14 ក្នុងតំបន់ជនជាតិខ្មែរត្រូវបានទទួលស្គាល់ថាបំពេញតាមស្តង់ដារជនបទថ្មី ហើយសង្កាត់ និងទីប្រជុំជនទាំងអស់ត្រូវតាមស្តង់ដារអរិយធម៌ទីក្រុង។
ជីវិតភាពរស់នៅ និងស្មារតីត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ
ប៉ុន្មានឆ្នាំមកនេះ ភូមិ ស្រុក ជនជាតិខ្មែរមានការផ្លាស់ប្តូរឥតឈប់ឈរ។ អគ្គិសនី ផ្លូវថ្នល់ សាលារៀន ស្ថានីយ៍ និងហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ត្រូវបានសាងសង់យ៉ាងរឹងមាំ បម្រើតម្រូវការនៃការរស់នៅ ការសិក្សា និងផលិតកម្ម។ លោក Danh Cao នៅឃុំ Ninh Thanh Loi (ស្រុក Hong Dan ខេត្ត បាក់លីវ) បានរៀបរាប់ថា កាលពីអតីតកាល ប្រជាជនភាគច្រើនធ្វើដំណើរតាមទូក បង្កការលំបាកក្នុងការសិក្សា ជួញដូរ និងថែរក្សាសុខភាព។ ឥឡូវនេះហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគយ៉ាងល្អប្រសើរ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែរីកចម្រើន និងមានភាពសុខដុមរម្មនា។
លោក ចូវ ផាត កម្មាភិបាលខ្មែរចូលនិវត្តន៍នៅឃុំ Long Dien (ស្រុក Dong Hai, Bac Lieu) បានសង្កត់ធ្ងន់ថា ដោយសារគោលនយោបាយវិនិយោគជាអាទិភាពសម្រាប់តំបន់ជនជាតិខ្មែរ ភូមិស្រុក ពេលនេះកំពុងអភិវឌ្ឍន៍ស្របគ្នា ជីវភាពរស់នៅ និងស្មារតីមានភាពប្រសើរឡើងឥតឈប់ឈរ កូនចៅរបស់ពួកគត់ទទួលបានការអប់រំងាយស្រួល ហើយពាណិជ្ជកម្មក៏រីកចម្រើន។
ព្រះតេជគុណ តាំង សាវង្ស អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្ត បាកលីវ ក៏បានសម្តែងនូវសេចក្តីត្រេកអរចំពោះការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់នៃតំបន់ជនជាតិភាគតិច។ គោលនយោបាយជនជាតិភាគតិចជាក់ស្តែង ជួយគ្រួសារខ្មែរក្រីក្រមានលក្ខខណ្ឌក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងក្លាយជាអ្នកមាន។ ទន្ទឹមនឹងនោះ ដោយសារការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ជីវភាពសង្គមពីទីក្រុងដល់ជនបទមានការរីកចម្រើនយ៉ាងច្បាស់ សន្តិសុខនយោបាយមានស្ថិរភាព និងសេដ្ឋកិច្ចមានការអភិវឌ្ឍន៍។
រួបរួមសាមគ្គីកសាងមាតុភូមិដ៏ស្រស់ស្អាតនិងសំបូរបែប
ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់ជនជាតិខ្មែរនៅភាគខាងត្បូង មិនត្រឹមតែជាសមិទ្ធិផលសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវស្មារតីនៃសាមគ្គីភាពប្រជាជនផងដែរ។ ប្រជាពលរដ្ឋខ្មែរបាននឹងកំពុងរួមដៃជាមួយជនជាតិដទៃ ដើម្បីកសាងមាតុភូមិរបស់ខ្លួនឱ្យកាន់តែមានភាពស៊ីវិល័យ និងរីកចម្រើន។
ឥស្សរជនសាសនា គណៈកម្មការវត្ត និងពុទ្ធសាសនិកក្នុងចំនោមប្រជាពលរដ្ឋខ្មែរ កាន់តែយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរវាង “សាសនា និងជីវិត” ដែលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។
រយ:ពេល ៥០ឆ្នាំក្រោយការរំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេស ជនជាតិខ្មែរនៅភាគខាងត្បូងបានផ្លាស់ប្តូររូបរាងថ្មី៖ សាលារៀនធំទូលាយ ផ្លូវបេតុងខ្វាតខ្វែង វត្តអារាមដ៏ស្រស់ស្អាត និងភូមិឋាននានាបានផ្លាស់ប្តូរជាមួយនឹងជីវភាពរស់នៅដ៏រុងរឿង និងសុខសភមង្គល។
ទាំងនោះគឺជាការបង្ហាញយ៉ាងសកម្មនៃការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះជនជាតិភាគតិច និងជាកម្លាំងចលករសម្រាប់ប្រជាជនខ្មែរក្នុងការបន្តលើកតម្កើងប្រពៃណីនៃការពឹងផ្អែកលើខ្លួនឯង និងគំនិតច្នៃប្រឌិតក្នុងការងារ និងផលិតកម្ម រួមជាមួយនឹងប្រទេសទាំងមូលអនុវត្តបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងសម័យកាលថ្មី៕ ដោយ:ធីរីណា