ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថានៅព្រឹកថ្ងៃទី 22 ឧសភាថា បុគ្គលិកស្ថានទូតអុីស្រាអែលពីរនាក់ត្រូវបានសម្លាប់ដែលម្នាក់ត្រូវបានគេជឿថាជាអ្នកការទូតនៅក្នុងការបាញ់ប្រហារនៅខាងក្រៅសារមន្ទីរជនជាតិជ្វីហ្វនៅកណ្តាលទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ រដ្ឋមន្ត្រីសន្តិសុខជាតិអាមេរិក Kristi Noem បានបញ្ជាក់ព័ត៌មាននេះ។
ឯកអគ្គរដ្ឋទូតអុីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Danny Danon បាននិយាយថា ការបាញ់ប្រហារបានកើតឡើងនៅខាងក្រៅព្រឹត្តិការណ៍មួយនៅឯសារមន្ទីរ Jewish ក្នុងទីក្រុង Washington ដោយបានធ្វើឱ្យបុគ្គលិកស្ថានទូតអុីស្រាអែលជាច្រើននាក់រងរបួស។
មន្ត្រីរូបនេះបានថ្កោលទោសទង្វើប្រឆាំងនឹងពួជសាសន៍ ដោយព្រមានថា ការវាយប្រហារលើអ្នកការទូត និងសហគមន៍ជ្វីហ្វ «បានឆ្លងកាត់ខ្សែក្រហម»។
អ្នកយកព័ត៌មាន Axios News បានដកស្រង់សម្តីអ្នកនាំពាក្យរបស់ស្ថានទូតអុីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោន ដែលបាននិយាយថា អ្នកការទូតអុីស្រាអែលពីរនាក់ត្រូវបានបាញ់ប្រហារនៅចម្ងាយជិត។ ជនសង្ស័យត្រូវបានចាប់ខ្លួន នេះបើយោងតាមមេប៉ូលិសទីក្រុងវ៉ាស៊ីនតោន។ សាក្សីបានរាយការណ៍ថា ឃើញជនសង្ស័យដើរនៅខាងក្រៅសារមន្ទីរមុនការបាញ់ប្រហារ៕ ដោយធីរីណា
រូបថត: AFP