ខេត្តពោធិ៍សាត់៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្យា បង្ក្រាបករណីវាយបង្ករបួសស្នាមបណ្តាលអោយជនរងគ្រោះស្លាប់ និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៨និង០០នាទី នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ដោយជនសង្ស័យបានផឹកស៊ីស្រវឹងយកដំបងឬស្សីវាយទៅលើជនរងគ្រោះ រស់នៅ ភូមិ ឃុំ ជាមួយគ្នាបណ្តាលឱ្យស្លាប់ ក្រោយពីជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ពេជ្រ ទីន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង(ដំបងឬស្សី) ០១កំណាត់ត្រូវបានសមត្ថកិច្ចយើងចាប់ ឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តៀងដើម្បីចំណាត់ការតាមនីតិវិធី។ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅតំកល់ធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៅឯលំនៅដ្ឋាននៃសព៕ដោយ៖តារា