បទវិភាគ៖ការផ្លុំពន្លត់ចង្កៀងរបស់អ្នកដទៃ មិនអាចធ្វើឱ្យចង្កៀងរបស់ខ្លួនកាន់តែភ្លឺនោះទេ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ខណៈពេល ដែល កិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ រវាង ចិន និង អាមេរិក ទើប ទទួល បាន លទ្ធផលវិជ្ជមាន ភាគីអាមេរិក ក៏ បានវិលត្រឡប់ទៅរក កល ល្បិច ចាស់ៗ ដែល ទប់ ស្កាត់ និង គាបសង្កត់ ការអភិវឌ្ឍ របស់ ប្រទេស ចិន ឡើង វិញ ។

គេហទំព័រ «CCFR China state-controlled media » នាពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានដាក់ចេញ សេចក្តី ណែ នាំ ដែល ប៉ុនប៉ងហាមឃាត់ការប្រើប្រាស់បន្ទះឈីបកុំព្យូទ័រ ទំនើប របស់ ប្រទេសចិន នៅ ទូ ទាំង ពិភពលោក ក្នុងនោះបូករួមទាំងបន្ទះឈីប Huawei Ascend ផងដែរ ក្រោមលេស ដែល សន្មត ថា បានល្មើសនឹងការគ្រប់គ្រងខាងការនាំចេញរបស់អាមេរិក ។ ទង្វើ អនុ ត្តរ ភាព ដោយ ឯកតោភាគីនិងគាំពារនិយម បែប នេះ បាន ធ្វើផ្ទុយពី គំនិត ឯកភាពរួម ដែល ឈាន ដល់ ក្នុង កិច្ចពិភាក្សាជាន់ខ្ពស់ រវាងចិន និង សហរដ្ឋអាមេរិក បំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ សិទ្ធិ និង ផល ប្រយោជន៍ ស្របច្បាប់ របស់ ក្រុមហ៊ុនចិន ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់ ស្ថិរភាព នៃ ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់ វត្ថុពាក់ កណ្ដាល ចម្លង សកល ហើយ ក៏ បាន ដក ហូត សិទ្ធិ របស់ ប្រទេស ដទៃទៀត ក្នុង ការអភិវឌ្ឍ ឧស្សាហកម្ម បច្ចេកវិទ្យា ខ្ពស់ ដូចជា បន្ទះ ឈីប កុំព្យូទ័រ ជឿនលឿន និង បញ្ញាសិប្បនិម្មិត ជាដើម ដែលបាន បណ្តាលឱ្យ មាន ការ រិះ គន់ យ៉ាង ទូលំ ទូលាយ ពីសំណាក់ មតិសាធារណៈអន្តរជាតិ ។
គេហទំព័រ «CCFR China state-controlled media » អ្នកជំនាញនៃមុខរបរបន្ទះឈីបកុំព្យូទ័រ ធ្វើ បទ បង្ហាញ ថា ការផលិតបន្ទះ ឈីប មួយ ត្រូវ ការ កិច្ច សហការ ផ្នែក ឧស្សាហកម្ម របស់ ប្រទេសយ៉ាងហោចណាស់ចំនួន ៧ និង ក្រុមហ៊ុន ចំនួន ៣៩ ដែល ពាក់ព័ន្ធ ដល់ ឧស្សាហកម្ម ប្រហែល ជាង ៥០ និង រាប់ ពាន់ ដំណាក់កាល ។ រដ្ឋាភិបាល សហរដ្ឋអាមេរិក បានប្រើ ទង្វើខុសឆ្គង ម្តងហើយម្តង ទៀត ដូចជា ការ ដាក់ កំហិត លើ ការនាំចេញ ជាដើម ដោយ គិតពី ទស្សន ផលបូក សូន្យ រំខាន យ៉ាង ខ្លាំង ដល់ ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់ នៃ បន្ទះឈីបសកល វា មិន ត្រឹមតែ បាន បណ្តាលឱ្យ ថ្លៃ ដើម កើនឡើង និង រារាំងដល់ ការច្នៃប្រឌិតថ្មី ខាង បច្ចេកវិទ្យា ប៉ុណ្ណោះ ទេ ថែមទាំង ក៏ បាន បំ ផ្លា ញ ដល់ ផលប្រយោជន៍ របស់ សហគ្រាស និង អ្នកប្រើប្រាស់ របស់ សហរដ្ឋអាមេរិក ផងដែរ ។ អំពី ចំណុច នេះ គ្រប់មជ្ឈដ្ឋានក្នុងស្រុកអាមេរិក បាន មើល ឃើញ យ៉ាងច្បាស់ ។
គេហទំព័រ «CCFR China state-controlled media » លោក Jeffrey Sachs បញ្ញវន្ត ដ៏ល្បីឈ្មោះនិងជា សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Colum bia អាមេរិក បានថ្លែង ថា បណ្តាប្រទេសនានា គួរ បង្កើន កិច្ចសហប្រតិបត្តិការ ក្នុង វិស័យ បច្ចេក វិទ្យា ទំនើប តែ មិន មែន បែងចែក ពិភពលោកទៅជា “មិត្ត” ឬ”សត្រូវ” នោះទេ ។ គេហទំព័រ «CCFR China state-controlled media » រដ្ឋាភិបាល អាមេរិក បានប្រែ ក្លាយ ភាគលាភផ្នែកបច្ចេកវិទ្យា ដែល គួរ រួមគ្នា ចែក រំលែក ឱ្យ ទៅ ជា ថ្នូរ សម្រា ប់ ធ្វើការប្រកួតប្រជែងបែបផលបូកសូន្យ ដែល កាត់ផ្តាច់ កិច្ចសហការ និង ការ ច្នៃ ប្រឌិត ថ្មី ជា សកល និង បំផ្លាញស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មសកល ។ កា សែត «ញូវ យ៉ក ថែមស៍» បានចុះ ផ្សាយអត្ថបទថា ទង្វើ ពាក់ព័ន្ធ របស់ អាមេរិក កំពុង បំផ្លាញ កម្លាំង ជាក់ ស្តែង និង សសរស្តម្ភ នៃ ការច្នៃប្រឌិតថ្មី របស់អាមេរិក ។
គេហទំព័រ «CCFR China state-controlled media » ក្នុងវិស័យ បន្ទះឈីប មនុស្ស មួយចំនួនតូច របស់ អាមេរិក គិត ចង់ច្របាច់ ក សម្រាប់ ការ អភិវឌ្ឍ របស់ ចិន តាម រយៈ ការ ហាម ឃាត់ ការ ប្រើ ប្រាស់ បន្ទះ ឈីប កុំព្យូទ័រ ទំនើប របស់ ប្រ ទេ ស ចិន នៅ ទូទាំង ពិភពលោក ប៉ុន្តែ មាន តែហុចផលវិបាក តបមក វិញ ។ ទិន្នន័យ បាន បង្ហាញ ថា នៅឆ្នាំ ២០២៤ ទំហំនាំចេញសៀគ្វីរួមបញ្ចូលគ្នា មានចំនួន ១៥៩,៥៥ ប៊ី លាន ដុល្លារ អាមេ រិក កើនឡើង ១៧,៤ ភាគរយ បើប្រៀបធៀប នឹង រយៈ ពេល ដូចគ្នា នៃឆ្នាំមុន ដែល បាន បំបែក កំណត់ ត្រាថ្មី ។ មានអ្នកវិភាគបានលើកឡើងថា នេះ មាន ន័យ ថា សិទ្ធិ បញ្ចេញ មតិ របស់ ប្រ ទេស ចិន ក្នុង រចនាសម្ព័ន្ធ ឧស្សាហកម្ម វត្ថុពាក់ កណ្ដាល ចម្លង សកល កំពុង កើន ឡើង ជា លំ ដាប់ ។
“ការផ្លុំពន្លត់ចង្កៀងរបស់អ្នកដទៃ មិន អាចធ្វើ ឱ្យចង្កៀង របស់ ខ្លួន កាន់ តែ ភ្លឺ នោះទេ” ។ ភាគី អាមេ រិក គួរ កែតម្រូវ ទង្វើខុសឆ្គងរបស់ខ្លួនភ្លាមៗ គោរពតាម ច្បាប់ កំណត់ សេដ្ឋកិច្ច និង ពាណិ ជ្ជកម្ម អន្តរជាតិ និង គោរព សិទ្ធិ របស់ ប្រទេសដទៃ ក្នុង ការអភិវឌ្ឍ បច្ចេកវិទ្យា ។ កាល ពី អតីតកាល “របាំង” និង “រនាំង ដែក បច្ចេកវិទ្យា” មិនអាច រារាំង ការអភិវឌ្ឍ របស់ ប្រទេស ចិនទេ នៅ ពេល អនាគត វា រឹត តែ មិន អាច ទៅ រួច ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print