ភ្នំពេញៈ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៥ មានករណីនារីជាជំនួយការគ្រូនៅសាលាប្រាយឡាញ៍ម្នាក់ដេីរចុះពីលេីបន្ទប់ជួលស្រាប់តែខ្យល់គរដួលស្លាប់ភ្លាមៗនៅចំណុចស្នាក់នៅផ្ទះជួល ផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមសម្ដីរបស់ប្រជាពលរដ្ននៅក្បែរនោះបានអោយដឹងថាមុនពេលកើតហេតុបានឃើញជនរងគ្រោះដើរចុះពីលេីបន្ទប់ជួលស្រាប់តែខ្យល់គរដួលក៏សង្ស័យក៏បានរាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុក៏បានដឹងថាហើយបានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យផងដែរ។
សពមានឈ្មោះ អូន ស្រីដា អាយុ២៣ ឆ្នាំមុខរបរជា ជំនួយការគ្រូនៅសាលាប្រាយឡាញ៍ ស្នាក់នៅផ្ទះជួល ផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីនៃការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យកោសល្យវិច្ច័យទៅលេីសពនិងបានទំនាក់ទំនងទៅសាច់ញាតិមកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖ ជីណា