គ្រឿងញៀនជាង ៣គីឡូក្រាម ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបបាន

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថខេត្តព្រៃវែង លោកឧត្តមសេនីយីត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមាន ការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង កាលពីវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី១៨ខែឧសភា ឆ្នាំ២០២៥កម្លាំងមន្ទីរស្រាវ ជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទ ល្មើស បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន ចំណុចមុខសាលាឃុំអ្នកលឿង ស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ ខ្លួនជនសង្ស័យចំនួន០២នាក់÷

១-ឈ្មោះ ឃុន សីហា ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិសន្លូង ឃុំសន្លូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងឈ្មោះ ឌុច ចន្តា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងបានចាប់យកវត្ថុតាងរួមមាន៖ -ម្សៅក្រាមពណ៌សចំនួន២កញ្ចប់,កែវសេពថ្នាំញៀន១,ទូរស័ព្ទ៣គ្រឿងនិងម៉ូតូ០១គ្រឿង។

តាមចម្លើយសារភាពរបស់ ឈ្មោះ ឧុច ចន្តា ចំពោះថ្នាំ ញៀននេះគឺរូបគេបានទិញពីឈ្មោះយួន រស់នៅស្រុក លើកដែក ខេត្តកណ្តាល។ បន្ទាប់មកដោយមានការ សម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត កណ្តាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងកងបរាជអាវុធហត្ថខេត្តព្រៃវែង បានសុំពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក លើកដែក ខេត្តកណ្តាល ឃាត់ខ្លួនបានជនសង្ស័យ១ នាក់ទៀត ឈ្មោះង្វៀង យុំាងឌឹក ហៅយួន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិវៀតណាមរស់នៅភួមិកំពង់ចំលង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្ត កណ្តាលដោយ វត្ថុតាងចាប់យកមាន ៖ -ម្សៅក្រាមពណ៌សចំនួន ២៧ កញ្ចប់ទម្ងន់៣,៦៩៨.២ក្រាមទាំងសំបកថង់,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១,ទូរស័ព្ទដៃ០២គ្រឿង,ម៉ូតូ១គ្រឿង, ឧបករណ៍សេពថ្នាំញៀន១សម្រាប់,ដែកកេះ៥។

...

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print