លោកអធិការ ប្រាប់ពីវិធីសាស្ត្របង្ក្រាប និងបង្ការក្មេងទំនើង រហូតធូរស្បើយស្ទើរតែគ្មាន នៅស្រុកបាទី!

ចែករំលែក៖

ភ្នំពេញ ៖ បញ្ហាក្មេងទំនើង បានក្លាយជាប្រធានបទចោទមួយនៅក្នុងសង្គម។ នៅស្រុកបាទី ខេត្តតាកែវ ការដោះស្រាយករណីនេះ ក៏ក្លាយជារបៀបវារៈការងារមួយដ៏សំខាន់សម្រាប់អធិការដ្ឋាននគរបាលស្រុក បន្ថែមលើបន្ទុកតួនាទី និងភារកិច្ចជាច្រើនទៀត។

លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ទទួលស្គាល់ថា នៅអំឡុងឆ្នាំ២០២៤ បញ្ហាក្មេងទំនើងពិតជាចោទឡើងគួរសមនៅមូលដ្ឋានរបស់លោក។ ជាក់ស្ដែងកម្លាំងនគរបាលស្រុកបង្រ្កាបបានចំនួន១៣ករណី ឃាត់មនុស្ស៥៩នាក់បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។

យ៉ាងណាក៏ដោយ រហូតមកដល់ដើមឆ្នាំ២០២៥នេះ លោកហ៊ាននិយាយថា ករណីក្មេងទំនើងនៅក្នុងស្រុកបាទី បានធូរស្បើយច្រើន ឬមានមួយៗប៉ុណ្ណោះ ហើយបើកើតមានករណីណាមួយ គឺពួកក្មេងទំនើងបង្កទាំងនោះ មុខជាមិនអាចរត់ផុតពីដៃសមត្ថកិច្ចឡើយ។

លោកវរសេនីយ៍ឯកបន្តថា«យើងបង្ក្រាបស្ដែងៗ ពួកក្មេងអស់ហ្នឹងក៏វាអន់ដៃ។ បន្ថែមលើការផ្សព្វផ្សាយអប់រំ យើងមានក្រុមឆ្មក់ល្បាតតាមតំបន់ដែលមានគេនិយាយថា សំបូរក្មេងបង្ហោះម៉ូតូ ឬជុំៗគ្នា។ យើងធ្វើរហូតអន់ថយស្ទើរលែងមាន បើមានតិចតួចដូចជាបង្ហោះម៉ូតូ គឺចាប់មកអប់រំ ទុកម៉ូតូ៣ខែ»។

បើតាមលោកអធិការ កងកម្លាំងអធិការដ្ឋានរបស់លោក តែងចុះផ្សព្វផ្សាយអប់រំតាមសាលារៀន និងចុះត្រួតពិនិត្យជាប្រចាំតាមហាងកាហ្វេ ជាពិសេសនៅពេលដល់ម៉ោងសិស្សសាលាចូលរៀន លោកនិងកងកម្លាំងតែងតែចុះត្រួតពិនិត្យជានិច្ចនៅតាមហាងកាហ្វេ តារាងបាល់ កញ្ចុះជាដើម៕

...


ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print