ប្រទេសចិន៖ ពិព័រណ៍ឧស្សាហកម្មវប្បធម៌លើកទី២១របស់ចិនបានបើកធ្វើកាលពីថ្ងៃទី២២ខែឧសភានៅក្រុង Shenzhen ។ ពិព័រណ៍ឧស្សាហកម្មវប្បធម៌លើកនេះបានរៀបចំពន្លាពិព័រណ៍បញ្ញាសិប្បនិម្មិតជាលើកដំបូង ដែលមានការចូលរួមពីសហគ្រាសបញ្ញាសិប្បនិម្មិតចំនួនជាង៦០បានចូលរួម ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ «CCFR China state-controlled media »។
លោកស្រី Liu Lei ប្រធានការិយាល័យគណៈកម្មាធិការរៀបចំពិព័រណ៍ឧស្សាហកម្មវប្បធម៌លើកទី២១បានថ្លែងថា ពិព័រណ៍លើកនេះផ្តោតសំខាន់លើការបង្ហាញពីភាពបន្ស៊ីគ្នាយ៉ាងស៊ីជម្រៅរវាងវប្បធម៌និងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយរំលេចពីភាពទាក់ទាញបញ្ញាសិប្បនិម្មិតដែលជាបច្ចេកវិទ្យាជឿនលឿនដែលអ្នកផងទាំងពួងយកចិត្តទុកដាក់ខ្លាំងតាមរយៈពិព័រណ៍ឧស្សាហកម្មវប្បធម៌ ដើម្បីជំរុញការអភិវឌ្ឍនៃឧស្សាហកម្មវប្បធម៌របស់ចិន ។
យើងផ្តោតសំខាន់លើការធ្វើឱ្យពិព័រណ៍ឧស្សាហកម្មវប្បធម៌ក្លាយទៅជា “វេទិកាកំពូលចំនួន៧”សម្រាប់ការលក់ដូរផលិតផលវប្បធម៌ ការវិនិយោគនិងសហហិរញ្ញប្បទានខាងឧស្សាហកម្មនិងការបញ្ចេញបច្ចេកវិទ្យាថ្មីជាដើម ៕ដោយ៖តារា