សម្ដេចធិបតី ៖ បច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩ បំប្លែងថ្មីបានបន្តវាយលុកប្រទេសជិតខាង និងកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ខណៈបច្ចុប្បន្នស្ថានភាពជំងឺកូវីដ១៩ បំប្លែងថ្មីបានបន្តវាយលុកប្រទេសជិតខាង និងកម្ពុជា សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងសុខាភិបាល គិតគូររៀបចំ ត្រៀមទុកដាក់ថ្នាំ រកទីកន្លែងទីតាំង សម្រាប់ស្នាក់ព្យាបាលនៅតាមមន្ទីរពេទ្យនានាដើម្បីចាក់ជូនប្រជាពលរដ្ឋ ដោយមិនត្រូវមើលស្រាលជំងឺនេះឡើយ។ សម្ដេចធិបតីមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីព្រឹកនេះ។

សូមបញ្ជាក់ថា ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៧នាក់ ខណៈជាអ្នកជាសះស្បើយគ្មាន។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៣៧៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,២៩១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print