ខេត្តកំពង់ឆ្នាំង ៖ តាមរយៈព័ត៌មានបឋមបានឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបបទល្មើសសង្ស័យជំរិតទារប្រាក់តាមអនឡាញមួយកន្លែងនៅភូមិទួលក្រឡាញ់ សង្កាត់-ក្រុងកំពង់ឆ្នាំង ដោយឃាត់ជនជាតិវៀតណាម២១នាក់ ចិន២នាក់ និងខ្មែរម្នាក់ ព្រមទាំងទូរសព្ទ និងកុំព្យូរទ័រមួយចំនួនផងដែរ។
មិនធម្មតាពួកឧក្រិដ្ឋជន ប្រើប្រាស់ទីតាំងដល់ជាយក្រុងតាមខេត្ត ខណៈប្រមុខរាជរដ្ឋាភិបាលបានរឹតបន្តឹងយ៉ាងខ្លាំងឱ្យសមត្ថកិច្ច អាជ្ញាធរ ជំនាញបង្ក្រាបបទល្មើសបែបនេះ ក៏ដូចជាបទល្មើសគ្រប់ប្រភេទ ។
ចំពោះព័ត៌មានលម្អិតចាំផ្សព្វផ្សាយតាមក្រោយ ៕
...
ដោយ ៖ សិលា