បញ្ជូនខ្លួនឃាតករ និង អ្នកផ្សំគំនិត ៣នាក់ រំលោភនិងរិតកសម្លាប់ក្មេងស្រីនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ទៅកាន់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងអធិការនគរបាលខណ្ឌផ្នែកព្នៅបានធ្វើការបញ្ជូនខ្លួនក្រុមជនសង្ស័យ៣នាក់រំលោភនិងរិតកសម្លាប់ក្មេងស្រីនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ នាព្រឹកថ្ងៃ២៤ ខែឧសភា ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ឃាតករ៣នាក់ ដែលចាប់រំលោភសេពសន្ធវៈហើយរឹតករសម្លាប់ក្មេងស្រីនៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ប្លន់យកខ្សែកនិងទូរស័ព្ទត្រូវបានអធិកាដ្ឋាននគរបាល ខណ្ឌព្រែកព្នៅសន្និសិទកាសែតបង្ហាញមុខជាសាធារណៈកាលពីវេលារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ។

លោកវរសេនីយ៍ឯកសុខ ហេងអធិការនគរបាលខណ្ឌព្រែកព្នៅបានអោយដឹងថា ដោយមានការអនុញ្ញាត ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញអធិការដ្ឋានខណ្ឌព្រែកព្នៅបានធ្វើការបង្ហាញមុខឃាតករចំនួន៣នាក់នៅក្នុងករណីករណី​អំពើឃា.កម្មដោយមានទារុ.ណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ ប្លន់ យកទ្រព្យសម្បត្តិ ជនរងគ្រោះ)កាលពីវេលាម៉ោង០១និង២៧នាទីយប់អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បន្ទាប់កម្លាំងនគរបាលជំនាញបានសហការបង្ក្រាបបានជាបន្តបន្ទាប់ ។

លោកអធិការបានឲ្យដឹងទៀតថា ឃាតកររូបនោះឃាតកររូបនោះ១-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗជាដៃដល់ និងអ្នករំលោភ និងសម្លាប់ជនរងគ្រោះ,២.ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នកជាអ្នកផ្សំគំនិត,៣-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាអ្នក រួមគំនិតសម្លាប់,។

លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅបានអោយដឹងទៀតថា កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ ២០២៥នៅចំណុចបន្ទប់ទឹកក្នុងសាលាបឋមសិក្សាវត្តគ្រួស ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញមានការភ្ញាក់ផ្អើលប្រទះឃើញក្មេងស្រីម្នាក់ត្រូវឃាតករសម្លាប់ ។

បន្ទាប់ពីមានករណីឃាតកម្ម ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅបាន សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរួមទាំងជំនាញពាក់ព័ន្ធក៏បានបើកការស្រាវជ្រាវមិនដល់រយៈពេល ១០ម៉ោងផងក៏ឈាន ទៅឃាត់ខ្លួនឃាតករបានជាបន្តបន្ទាប់ចំនួន៣នាក់។

សមត្ថកិច្ចដកហូត , ទូរស័ព្ទដៃម៉ាក TECNO SPARK ពណ៌ស ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) ,
ខ្សែកររបស់ជនរងគ្រោះ,ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ ចំនួន០១គ្រឿង ។
, ខ្សែលីឡុង ពណ៌ស ចំនួន០១ខ្សែ ។
, ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវ សេរី២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1CL-1190 ចំនួន០១គ្រឿង ។
សម្ភារៈរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅប្រគល់ជូនដល់ក្រុមគ្រួសារសពវិញហើយ ។

...

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបនៅឡើយ៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print