មន្ត្រី កូរ៉េខាងជើង ៣រូបត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងឧបទ្ទវហេតុ នាវាចម្បាំង

ចែករំលែក៖

សារព័ត៌មាន Reuters បានដកស្រង់ប្រភពព័ត៌មានពី សារព័ត៌មាន កូរ៉េខាងជើង KCNA បានផ្សាយថា កូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី២៥ ខែឧសភា បានឃុំខ្លួនមន្ត្រី៣នាក់ ពាក់ព័ន្ធនឹងឧបទ្ទវហេតុធ្ងន់ធ្ងរមួយបានកើតមានឡើង អំឡុងពិធីដាក់សម្ពោធនាវាចម្បាំងថ្មី ជាហេតុនាំឱ្យមេដឹកនាំកំពូល លោក គីម ជុងអ៊ុន ដែលមានវត្តមានផ្ទាល់ក្នុងពិធីនោះ ខឹងសម្បារជាខ្លាំង។

KCNA បាននិយាយថា ឧបទ្ទវហេតុនោះបានកើតឡើង អំឡុងពិធីសម្ពោធនាវាចម្បាំង destroyer ថ្មីមួយទម្ងន់៥០០០តោន នៅឯទីក្រុងកំពង់ផែ Chongjin ភាគខាងកើតប្រទេស កាលពីថ្ងៃពុធសប្តាហ៍នេះ។ បើតាម KCNA ពេលដែលកំពុងរំកិលនាវាចូលទៅផ្ទៃទឹក បញ្ហាបានកើតឡើង ហើយធ្វើឱ្យផ្នែកខ្លះនៃបាតរបស់នាវា រងការប៉ះទង្គិចនិងខូចខាត ដែលប្រការនេះបណ្តាលឱ្យខូចតុល្យភាពរបស់នាវា។
លោក គីម ដែលបានអញ្ជើញជាអធិបតីក្នុងពិធីខាងលើ បានមើលឃើញដំណើរឧបទ្ទវហេតុនោះទាំងស្រុង ហើយបានប្រកាសចាត់ទុកវា ស្មើនឹងបទល្មើសព្រហ្មទណ្ឌ ដែលបង្កឡើងដោយភាពធ្វេសប្រហែស ទាំងស្រុង។ ក្រុមអ្នកជំនាញបាននិយាយថាឧបទ្ទវហេតុខាងលើដែលបានកើតឡើង ចំពោះមុខមនុស្សម្នាចូលរួមក្នុងពិធីសម្ពោធបានធ្វើឱ្យលោក គីម ជុងអ៊ុន បាក់មុខ ខណៈមេដឹកនាំរូបនេះព្យាយាមបង្ហាញពី អំណាចនៃយោធារបស់លោក។ KCNA បានឱ្យដឹងថាស្របពេលការស៊ើបអង្កេតកំពុងធ្វើឡើង អាជ្ញាធរអនុវត្តច្បាប់កូរ៉េខាងជើងបានឃាត់ខ្លួនលោក Kang Jong Chol ដែលជាប្រធានក្រុមវិស្វករនៅកំពង់ផែ Chongjin Shipyard និងមន្ត្រី ២នាក់ទៀតឈ្មោះ Han Kyong Hak និង Kim Yong Hak។ KCNA បន្ថែមថាអ្នកទាំង៣រូបនេះគឺជាអ្នកទទួលខុសលើឧបទ្ទវហេតុដែលបានឡើង។
នាវាចម្បាំងខាងលើ ត្រូវបានដាក់ទៅដល់ក្នុងទឹក ក៏ប៉ុន្តែដោយសារខូចលំនឹងបាត់ទៅហើយនោះ វាកំពុងស្ថិតលើផ្ទៃទឹក ទាំងក្នុងលក្ខណៈផ្អៀងតួខ្លួនមួយចំហៀង។ លោក គីម ជុងអ៊ុនបានចេញ បញ្ជាឱ្យជួសជុលនាវាចម្បាំងនេះឡើងវិញឱ្យបានមុនកិច្ចប្រជុំមួយរបស់បក្ស នៅខែមិថុនាខាងមុខ៕

...

រូបថត​: CSIS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print