ខេត្តក្រចេះ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក បាវិតលុង វ៉ាន់ឡាល់វ៉ា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញទស្សនាសត្វផ្សោត នៅអន្លង់កាំពី និងភ្លក់នូវរសជាតិក្រឡានថ្មគ្រែ ដែលជាផលិតផលមួយមានឈ្មោះល្បីក្នុងខេត្តក្រចេះ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ម្សិលមុិញ។
សូមបញ្ជាក់ថា ៖ ផ្សោតជាសត្វចិញ្ចឹមកូនដោយទឹកដោះ ត្រូវការរស់នៅជាក្រុម និងងើបដកដង្ហើមលើទឹករាល់១៥នាទីម្តង ។
សូមរំលឹកថា ៖ សត្វផ្សោត ជាប្រភេទថនិកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ និងរស់នៅតាមដងទន្លេមេគង្គកម្ពុជាក្នុងខេត្តក្រចេះ និងស្ទឹងត្រែង និងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍។ អ្នកស្រី ប៊ុត ចាន់មេត្តា មន្ត្រីជាន់ខ្ពស់ផ្នែកអប់រំផ្សព្វផ្សាយរបស់អង្គការ WWF កម្ពុជា បានអះអាងថា សត្វផ្សោតទន្លេមេគង្គ ឬផ្សោតអ៊ីរ៉ាវ៉ាឌី ត្រូវការដកដង្ហើមមកលើបរិយាកាសរាល់ចន្លោះពី១២ទៅ១៥នាទីម្ដង ៕
ដោយ ៖ សិលា