ភ្នំពេញ៖ នាយកដ្ឋាននគរបាលទេសចរណ៍កម្ពុជា នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញនូវសេចក្តីជូនដំណឹង ដល់ បុគ្គលដែលមានគណនី Facebook ឈ្មោះ Chhay Phallin -ឆាយ ផល្លីន និង ម្ចាស់ គណនីធនាគារ Aceleda ឈ្មោះ LONG LOEURN ព្រមទាំងគណនី ABA ឈ្មោះ Long BRANG» បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពយករូបចាស់ៗរបស់កុមារគ្រោះថ្នាក់ក្នុងបំណងស្វែងរកជំនួយក្លែងក្លាយ ឆបោកបងប្អូនប្រជាពលរដ្ឋជាច្រេីន និង ធ្វេីអោយប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារជនរងគ្រោះ»និងចូលខ្លួនមកបំភ្លឺ ជុំវិញករណី ឆបោក។
ក្នុងសេចក្តីជូនដំណឹងនោះ នាយកដ្ឋាននគរបាលទេសចរណ៍ បានព្រមាណថា បេីមិនព្រមបញ្ឈប់តាមការជូនដំណឹងនេះទេ សមត្ថកិច្ចនិងអនុវត្តន៍តាមវិធានការច្បាប់៕ដោយ៖តារា