បុរសម្នាក់ខឹងជនរងគ្រោះមើលងាយខ្លួន​ ប្រើប្រាស់កាំភ្លើងកែឆ្នៃ បាញ់បណ្តាលឱ្យរបួសដើមទ្រូង នៅស្រុកសង្កែ

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ មានករណីហិង្សាដោយចេតនា (ប្រើប្រាស់កាំភ្លើងកែឆ្នៃ) មួយកើតឡើងកាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ​ នៅចំណុចក្រុមទី០២ ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ឃៅ វិន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វេីសកម្មភាពយកកាំភ្លើងកែឆ្នៃបាញ់ទៅលើជនរងគ្រោះឈ្មោះ តឿ ឆៃយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ ត្រូវចំកណ្តាលដើមទ្រូង បណ្តាលអោយជាប់លើដើមទ្រូង ។

ក្រោយពីបានទទួលបណ្តឹងជនរងគ្រោះភ្លាមៗ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ រួមជាមួយកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលរកា នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ នៅវេលាម៉ោង១៧និង៣០នាទី នៅថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឃៅ វិន ភេទប្រុស អាយុ២៥ឆ្នាំ នៅចំណុចផ្ទះរបស់ជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីធ្វើការសាកសួរ ។

ក្រោយពីសាកសួរជនសង្ស័យខាងលើ បានសារភាពថាខ្លួនពិតជាបានប្រើប្រាស់កាំភ្លើងកែឆ្នៃ បាញ់ទៅលើជនរងគ្រោះ ពិតប្រាកដមែន។ មូលហេតុដោយសារ៖ ជនសង្ស័យខឹងជនរងគ្រោះមើលងាយខ្លួន ។

...

បច្ចុប្បន្ន ជនសង្ស័យខាងលេី ត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print